តុលាការតម្កល់ទោស ជនជាប់ចោទម្នាក់ឱ្យជាប់គុក ២៨ឆ្នាំ ពាក់ព័ន្ធ នឹង ការដឹកជញ្ជូនគ្រឿងញៀន និងសម្អាតប្រាក់

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ ចោទម្នាក់ ជាប់ក្នុងពន្ធនាគាររយៈពេល ២៨ឆ្នាំ ដោយជាប់ពាក់ព័ន្ធនឹង ការ ដឹកជញ្ជូនជួញដូរគ្រឿងញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០២០។

លោក គី ឬទ្ធី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ប៊ុន សារ៉េត ៣០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនច្បាស់លាស់។

ក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ ប៊ុន សារ៉េត ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ កាត់ទោស ដាក់ពន្ធនាគាកំណត់ ២៨ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ (ផលិតរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០ មាត្រា៤៧ មាត្រា៤៨ និងមាត្រា៣៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿង ញៀន និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម) តែគាត់បានប្តឹងឧទ្ធរណ៍។

សូមបញ្ជាក់ថា ជនជាប់ចោទ រូបនេះ ត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ដោយ ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner