អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម សុំឡើងថ្លៃសេវាដឹកជញ្ជូន ព្រោះកំណើនថ្លៃប្រេងឥន្ធនៈ

ហាណូយ៖ ដើម្បីដោះស្រាយបញ្ហាកំណើនថ្លៃប្រេងឥន្ធនៈ អាជ្ញាធរ អាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានស្នើក្រសួងដឹកជញ្ជូន វៀតណាម (MOT) សុំដំឡើងថ្លៃសេវាដឹកជញ្ជូនផ្លូវអាកាស ចំពោះ ផ្លូវហោះហើរក្នុងស្រុក។

ផ្អែមតាមសំណើថ្មីមួយដែលបានផ្ញើទៅក្រសួងដឹកជញ្ជូនវៀតណាម អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានស្នើសុំឱ្យកាត់បន្ថយពន្ធការពារ បរិស្ថាន និងពន្ធនាំចូលសម្រាប់ប្រេងឥន្ធនៈយន្តហោះ និងការ ដំឡើងថ្លៃសេវាលើផ្លូវហោះហើរក្នុងស្រុក។

អាជ្ញាធរ CAAV ស្នើដំឡើងថ្លៃដឹកជញ្ជូនអ្នកដំណើរលើផ្លូវ ហោះហើរ ក្នុងស្រុក ៣,៧៥ភាគរយដល់តម្លៃដែលបានកំណត់ ក្នុងឆ្នាំ២០១៤។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍មួយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា ក្រុមហ៊ុនបានបង្កើតផែនការអាជីវកម្មរបស់ខ្លួនដោយផ្អែក លើតម្លៃសាំងនៅ ៨០ ដុល្លារក្នុងមួយបារ៉ែល ក្នុងឆ្នាំ២០២២។

ក្រុមហ៊ុន Vietjet Air ថា នឹងត្រូវចំណាយបន្ថែមចំនួនពី ៦,៥ទ្រីលាន ដុង (២៨២លានដុល្លារ) ដល់ ៧,៥ទ្រីលានដុង។យ៉ាងណាក៏ ដោយ ពុំទាន់មានការចេញផ្សាយពីចម្លើយតបពីភាគីក្រសួងដឹកជញ្ជូន ចំពោះសំណើរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបែបនះ នៅឡើយទេ៕
ប្រភពពី Vietnamnews ,ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner