ហ្វីលីពីន៖ ករណីគ្រុនឈាមកើនឡើង៩០ភាគរយ ខណៈដែលជំងឺកូវីដ-១៩ផ្ទុះឡើងវិញ
ម៉ានីល៖ ជំងឺកូវីដ១៩ និងជំងឺគ្រុនឈាមកំពុងកើនឡើង នៅក្នុង ប្រទេស ហ្វីលីពីន ដែលបង្កបញ្ហាប្រឈមដំបូងដល់រដ្ឋបាលថ្មីរបស់ ប្រធានាធិបតី Ferdinand Marcos Jr ខណៈដែលតំណែង ប្រធានផ្នែកសុខភាព មិនទាន់រកឃើញ។
ចាប់ពីខែមករា ដល់ចុងខែមិថុនា មានអ្នកឆ្លងជំងឺគ្រុនឈាមច្រើនជាង ៦៥,០០០នាក់ កើនឡើង ៩០ភាគរយបើធៀបនឹងឆ្នាំមុន។ នេះបើ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះដែរ ករណីកូវីដ១៩បានកើនឡើងវីញ។ ក្នុងនោះ ចំនួន ឆ្លងប្រចាំថ្ងៃ ជាមធ្យម គឺជិត ១៥០០នាក់ នាពេលប៉ុន្មានថ្ងៃចុង ក្រោយ នេះ។ លោក Marcos ដែលកំពុងធ្វើចត្តាឡីស័ក ទោះបីជាទើបជាសះស្បើយ ឡើងវិញពីកូវីដ១៩ មិនទាន់បានតែងតាំងរដ្ឋមន្ត្រីសុខាភិបាល នៅឡើយ ទេ។
លោកប្រធានាធិបតីគ្រោងនឹងបង្កើនការចាក់វ៉ាក់សាំង និងជួសជុល “ការខ្វះខាត” ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ខណៈដែលលោកបាន សន្យាថា នឹងមិនដាក់ការចាក់សោរទ្រង់ទ្រាយធំ ដែលប៉ះពាល់ដល់ សេដ្ឋកិច្ចទេ៕
ប្រែសម្រួល៖សារ៉ាត



