ផ្លូវជាតិលេខ ៤ ក្នុងភូមិស្ទឹងច្រាល ឃុំ អូរបាក់រទេះ ស្រុកកំពង់ សិលាខេត្ត ព្រះសីហនុ កំពស់ទឹកជំនន់ទឹកភ្លៀងឡើងខ្ពស់

ខេត្តព្រះសីហនុ ៖ យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសឱ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រ កម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់គឺ ចាប់ពី ថ្ងៃទី ១៣-១៤ ខែកក្កដា ឥទ្ធិពលពី ប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅ នឹងសម្ពាធ ទាប សកម្មនៅលើ សមុទ្រចិន ខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។

ទន្ទឹមនឹងសេចក្តីជូនដំណឹងនេះ គិត ត្រឹម ម៉ោង ១១ និង៣០នាទី ថ្ងៃ ថ្ងៃ ទី ១២ កក្កដា ឆ្នាំ២០២១ កម្ពស់ ទឹក នៅចំណុច ស្ពាន ស្ទឹង សំរោង គឺមាន កម្ពស់ ឡើង ដល់ ៥,៣០ ម៉ែត្រ ហើយ ខណៈកម្ពស់ត្រូវ ប្រកាសអាសន្នគឺ ៥,៨០ ម៉ែត្រ ស្ថិតត្រង់ចំណុច ផ្លូវជាតិ លេខ ៤ ក្នុងភូមិ ស្ទឹង ច្រាល ឃុំ អូរ បាក់រទេះ ស្រុក កំពង់ សិលា ខេត្ត ព្រះ សីហ នុ ។

ទោះជា មិន ទាន់ ឡើងដល់ ចំណុច ប្រកាស អាសន្នក្តី ប៉ុន្តែមន្ត្រី មានសមត្ថកិច្ច និងអាជ្ញា ធរពាក់ព័ន្ធបានចុះទៅដល់ គោលដៅ ស្ពាន នេះ ហើយ ដើម្បី ត្រៀម បម្រុង ធ្វើការ ក្នុងករណី ទឹកបន្តឡើង ក្នុង គ្រាហ៍ណាមួយ ។

សូមបញ្ជាក់ដែរថា ក្រសួងធនធានទឹកក៏បានចេញ សេចក្តីជូនដំណឹងដែរ ថា គិតចាប់ពី ថ្ងៃទី១៣ ដល់ ១៩ កក្កដាគឺមាន ភ្លៀង ធ្លាក់ ពី តិច ទៅបង្គួរលាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner