ពលរដ្ឋជប៉ុនលាអតីតនាយករដ្ឋមន្ត្រី អាបេ នៅរសៀលថ្ងៃនេះ

តូក្យូ៖ ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ(Abe Shinzo )ត្រូវបានធ្វើឡើង នៅទីក្រុងតូក្យូនៅថ្ងៃទី១២ កក្កដា បួនថ្ងៃ បន្ទាប់ពីគាត់ត្រូវបានគេបាញ់សម្លាប់ ក្នុងអំឡុងពេលសុន្ទរកថាមួយ។

ពិធីបុណ្យសពត្រូវបានប្រារព្ធឡើងនៅប្រាសាទ Zojoji ។ នៅទីនោះ ផងដែរ មានការកត់សម្គាល់ថា កាលពីយប់ថ្ងៃចន្ទ បានទាក់ទាញ អ្នកកាន់ទុក្ខ ចំនួន ២.៥០០ នាក់ រួមទាំងសម្ព័ន្ធមិត្ត និងសត្រូវ នយោបាយរបស់លោក Abe ឥស្សរជនបរទេស និងមេដឹកនាំអាជីវកម្ម នានា។

រថយន្តដឹកមឈូស នឹងនាំយកសពលោក អាបេ ទៅកាន់ការិយាល័យ នាយករដ្ឋមន្ត្រី និងកន្លែងផ្សេងទៀតក្នុងក្រុងណាហ្គាតាចូ( Nagatacho) ជាចំណុចកណ្តាលនៃនយោបាយជប៉ុន។ នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា(Fumio Kishida) ត្រូវបានគេរំពឹងថា នឹងថ្លែងលានៅ ច្រកចូលការិយាល័យ៕
ប្រភពពី NHK ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner