ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងកម្រិតខ្ពស់ស្តីពីការឆ្លើយតបមេរោគអេដស៍ពហុវិស័យនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២២ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំកិច្ចឆ្លុះបញ្ចាំងកម្រិតខ្ពស់ស្តីពីការឆ្លើយតបមេរោគអេដស៍ពហុវិស័យនៅកម្ពុជា ក្រោមវត្តមានឯកឧត្តមទេស រដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការអញ្ជើញចូលរួមពី មន្រ្តីជា អនុប្រធានប្រចាំការអនុប្រធាន ទីប្រឹក្សា អគ្គលេខា ធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានគម្រោង LHSS នៅបន្ទប់ប្រជុំ “ខ” ។

កិច្ចប្រជុំមានរបៀបវារៈសំខាន់មួយចំនួន។ក្នុងនោះ៖១. ការពង្រឹងប្រព័ន្ធប្រទេសសម្រាប់ការឆ្លើយតបប្រកបដោយនិរន្តរភាពនៃមេរោគអេដស៍/ជំងឺអេដស៍ បង្ហាញដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍។២.អភិក្រមនៃភាពជាម្ចាស់ៈ ប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការឆ្លើយតបនឹង មេរោគអេដស៍នៅកម្ពុជា បង្ហាញដោយ លោកបណ្ឌិត ស្រី មុនី ទីប្រឹក្សាបច្ចេកនៃគម្រោង LHSS/USAID។៣. ប្រព័ន្ធជាតិ៖ ការរៀបចំសម្រាប់កិច្ចប្រជុំផ្ទៃក្នុងបង្ហាញដោយ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៕ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner