ក្រុមគ្រួសារត្រកូលហ៊ុនធ្វើបុណ្យរំលឹកការដឹងគុណបុព្វបុរស (Video Inside)

ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៩ ឆ្នាំឧទ្ទិស កុសលជូនដួងវិញ្ញាក្ខ័ន្ធអ្នកឧកញ៉ាមហា ភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងខួប ២៤ ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធលោក យាយមហាឧបាសិកា ឌី​ ប៉ុក បានរៀបចំធ្វើ នៅថ្ងៃទី១២ កក្កដា នាមហាចេតិយក្នុងវត្ត បារមី វង្កតបុរីកបិលភ័ស្ត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកទាំង២ គឺជាមាតា និងបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមហាគ្រួសារជួយប្រទេសកម្ពុជាចេញរួចពីសង្គ្រាមស៊ីវិល, និងធ្វើឱ្យកម្ពុជាមានសុខ សន្តិភាពពិតប្រាកដ និងការអភិវឌ្ឍន៍រុងរឿងដូចបច្ចុប្បន្ន។ បណ្ឌិត ហ៊ុន ម៉ាណែត, ឯកឧត្តម ហ៊ុន ម៉ានី, និងមហាក្រុមគ្រួសារត្រកូលហ៊ុន បានអញ្ជើញចូលរួមក្នុងពិធីដ៏អធិកអធមនេះ។

ads banner