មន្ត្រីអាកាសចរថ្លែងថាការយឺតយូរនៃសំណង់ព្រលានថ្មីខេត្តសៀមរាបគឺដោយសារគោល នយោបាយសូន្យកូវីដ១៩របស់ចិន (Video Inside)
មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងថាគម្រោងសាងសង់ព្រលានយន្តហោះ អន្ដរ ជាតិសៀមរាបអង្គរថ្មី កំពុងជួបឧបសគ្គដោយសារគោលនយោបាយសូន្យកូវីដ១៩របស់ប្រ ទេសចិន។
ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី តម្លៃ៨០០លានដុល្លារ បានចាប់ ផ្តើមតាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០។ យោងតាមគំរោង ការសាងសង់គ្រោងនឹងឱ្យចប់ជា ស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំង អស់រយៈពេល៣៦ ខែ។ ប៉ុន្តែ ខណៈដែល គម្រោងសាងសង់នៅមានចំនួន២៤៥ថ្ងៃទៅមុខទៀតនោះ, ការសាងសង់ទើប សម្រេចបាន ៣៣,៨៥ភាគរយ នៃផែនការសរុបនោះទេ គិតត្រឹមថ្ងៃទី១២កក្កដាឆ្នាំ២០២២។
មន្ត្រីនាំពាក្យអាកាសចរណ៍ស៊ីវិលលោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១២ មិថុនានេះថា ការសាងសង់ព្រលានយន្តហោះដែលយឺតជាងផែនការនេះ គឺ ដោយសារតែគោលនយោបាយសូន្យកូវីដរបស់ចិន ដែលបង្កជាឧបសគ្គដល់ការផ្គត់ផ្គង់ សម្ភារៈ បរិក្ខាសាងសង់, តម្លៃដឹកជញ្ជូនឡើងខ្ពស់ និងការឡើងថ្លៃនៃសម្ភារៈមួយចំនួន។
លោក ស៊ីន ចាន់សិរីវុត្ថា ទោះជាយ៉ាងណាក្តី បានថ្លែងរំពឹងទុកថានៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះ នឹងឈានទៅដល់៥០%។