ក្រសួងសុខាភិបាលរកឃើញការឆ្លងកូវីដថ្មី១២នាក់ (Video Inside)

ក្រសួងសុខាភិបាលបានប្រកាសការរកឃើញការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង BA4 និងBA5 និង អំពាវនាវពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននិងបន្តការទទួលយកវ៉ាក់សាំងដូសជម្រុញ។  

កម្ពុជាក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន ១២នាក់ដែលជា ករណីឆ្លងក្នុងសហគមន៍។ កម្ពុជាដែលបានបាត់ការឆ្លងចំនួន៥២កន្លងមកនេះ បានរកឃើញ សាជាថ្មីឡើងវិញនូវការឆ្លងវីរុសកូវីដ១៩។ ក្នុងរយៈពេល១៤ថ្ងៃនេះការរកឃើញឆ្លងសាជាថ្មី មកនេះ តួលេខអ្នកឆ្លងមានចំនួន១០៦នាក់ហើយ។

ក្រសួងសុខាភិបាល បានបន្តអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ។ កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់វ៉ាក់ សាំងដូសមូលដ្ឋាន, ដូសទី៣និងដូសទី៤ផងដែរ។

យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ៣៣ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៦ម៉ឺន ៤ពាន់ ៤៣៥នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោងមកនេះបានចំនួន ១ម៉ឺន ៦ពាន់ ២៥១នាក់, ចំណែកតួលេខអ្នកចាក់ វ៉ាក់សាំងដូសទី៣ នោះវិញ, រយៈពេល ២៤ម៉ោងមកនេះ មានចំនួន ៧ពាន់ ៤៦៨នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១២ កក្កដា បានកើនដល់ ចំនួន ១៥លាន ៩ម៉ឺន ៨ពាន់ ៩៦៧នាក់ ដែលស្មើនឹង ៩៤,៣៧ភាគរយ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner