ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើបទបាឋកថាស្តីពីការដឹកនាំបញ្ជាកងកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែងជូនសិក្ខាកាមកំពុងសិក្សាវគ្គថ្នាក់នាំនគរបាលកម្រិត២នៅបណ្ឌិត្យសភានគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់សាលាបណ្ឌិត្យសភានគរបាលជាតិ ដីឥដ្ឋ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញធ្វើ បទបាឋកថា ស្តីពីការដឹកនំាបញ្ជាកងកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែង ដើម្បីចែករំលែកលើការងារបទពិសធន៍ជាក់ស្តែងជូនដល់សិក្ខាកាមកំពុងសិក្សាវគ្គថ្នាក់ដឹកនាំនគរបាលកម្រិត២ ចំនួន ៥៤នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ សម្រាប់ជាចំណេះដឹងក្នុងការយកទៅអនុវត្តការងារនៅតាមអង្គភាព ក្រោយពីសិក្ខាកាមបញ្ចប់ការសិក្សាត្រឡប់ទៅបំពេញភារកិច្ចនៅតាមអង្គភាពដើមរបស់ខ្លួន។

ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានលើកយកបទពិសោធន៍ដឹកនាំបញ្ជាកម្លាំងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ដែលទទួលបានប្រសិទ្ធភាពលើការងារជាក់ស្តែក្នុងរយៈពេល៦ដើមឆ្នាំ២០២២ ។

នៅចុងបញ្ចប់នៃការធ្វើបាឋកថាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានសំណូមពរឱ្យសិក្ខាកាម នៅពេលទទួលបានចំណេះដឹងដែលបានធ្វើបទបង្ហាញជាបន្តបន្ទាប់នេះហើយ សូមយកចំណេះដឹងនឹងបទពិសោធន៍ការងារទាំងនេះទៅផ្សព្វផ្សាយនៅតាមអង្គភាពរបស់ខ្លួនជូនដល់មន្រ្តីក្រោមឱវាទសម្រាប់ជាមូលដ្ឋានក្នុងការយកទៅអនុវត្តកិច្ចការងារលើការងារពង្រឹងអនុវត្តវិធានការទាំងជំនាញក៏ដូចជាការអនុវត្តនីតិវិធីព្រហ្មទណ្ឌ ពិសេសការកំណត់បទល្មើស ឱ្យបានត្រឹមត្រូវដោយផ្អែកលើអង្គហេតុ សត្យានុម័តរបស់វា៕ ដោយ: គ្រីសម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner