កំណាត់ផ្លូវជាតិលេខ៤ បើកឱ្យធ្វើចរាចរឡើងវិញ បន្ទាប់ពីទឹកស្រក

ព្រះសីហនុ:ព័ត៌មានបឋមបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤ ចន្លោះ គ.ម ១១៥- គ.ម ១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលអាជ្ញាធរបានផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ឥឡូវដោយទឹកជំនន់បានស្រកវិញ ។ដូច្នេះកាលម៉ោង ជាង១១ យប់ ថ្ងៃទី ១២ ខែ កក្កដា អាជ្ញាធរបានអនុញ្ញាតឱ្យយានយន្តធ្វើចរាចរជាធម្មតាវិញហើយ។

ដោយឡែកកាលពីម៉ោង៦ព្រឹកថ្ងៃទី១៣ ខែកក្តដានេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យស្ថានភាពទឹកជាក់ស្តែង ផងដែរ ៕ ដោយ:សាវ៉ុន

ads banner