WHO៖ ការរាតត្បាតនៃជំងឺកូវីដ-១៩នៅពុំទាន់ដល់ទីបញ្ចប់ឡើយ ខណៈករណីឆ្លងថ្មីៗកើនឡើង ៣០% ថែមទៀត

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារសប្តាហ៍នេះបានបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ១៩ដែលកំពុងបន្តរីករាលដាល គឺ “គ្មានកន្លែងណា ឬប្រទេសណាមួយជិតឆ្លងផុតឡើយ” ខណៈដែលចំនួនករណីឆ្លងថ្មីៗនៅទូទាំងពិភពលោកបានកើនឡើង ៣០ភាគរយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំមានការព្រួយបារម្ភថា ករណីឆ្លងកូវីដ១៩នឹងបន្តកើនឡើង ដោយដាក់សម្ពាធបន្ថែមទៀតលើប្រព័ន្ធសុខាភិបាល និងបុគ្គលិកសុខាភិបាល ហើយខ្ញុំក៏មានការព្រួយបារម្ភអំពីនិន្នាការកើនឡើងចំពោះករណីស្លាប់ផងដែរ។

ជាមួយគ្នានេះ លោកបានជំរុញឱ្យរដ្ឋាភិបាលនានាចាត់វិធានការដែលធ្លាប់បានសាកល្បងកន្លងមក ដូចជាការពាក់ម៉ាស់, ការធ្វើឱ្យប្រសើរឡើងនូវខ្យល់ចេញចូល និងការធ្វើតេស្ត រួមទាំងការព្យាបាលពិធីការ ហើយទន្ទឹមគ្នា គួរតែពិនិត្យមើល និងកែសម្រួលផែនការឆ្លើយតបជាប្រចាំនៃជំងឺកូវីដ១៩ ដោយផ្អែកលើមេរោគរាតត្បាតបច្ចុប្បន្ន និងសក្តានុពលការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនថ្មី។

បើតាមប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោកវេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន ការកើនឡើងនាពេលថ្មីៗនេះនៃចំនួនករណីឆ្លងកូវីដ១៩ថ្មីៗត្រូវបានជំរុញភាគច្រើនដោយវីរុសបំប្លែងខ្លួន អូមីក្រុង ប្រភេទ BA.4 និង BA.5 ព្រមទាំងការដកចេញវិធានការសុខភាពសាធារណៈ និង វិធានការសង្គម។ លោកថា ការផ្លាស់ប្តូរថ្មីៗនៅក្នុងគោលនយោបាយធ្វើតេស្តរកកូវីដ១៩ ក៏បាននិងកំពុងរារាំងដល់ការរកឃើញករណីឆ្លងថ្មីៗ និងការត្រួតពិនិត្យការវិវត្តនៃមេរោគផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner