ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បង្ក្រាបឈើប្រណិតបានជាង ២០ដុំ ដែលឈ្មួញដឹកពីព្រៃ យកមកទម្លាក់ទុកក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ ឈើប្រណិតប្រភេទធ្នុងជាង ២០ដុំ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ចុះបង្ក្រាប និងរឹបអូសបាន គ្រាដែលឈ្មួញបានធ្វើការដឹកជញ្ជូនតាមគោយន្តកន្ត្រៃ មកទម្លាក់ទុកក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ និងត្រៀមលក់បន្តឲ្យឈ្មួញ ដឹកយកទៅលក់ឲ្យក្រុមអ្នកបើកសិប្បកម្មកែច្នៃឈើ នៅក្នុងក្រុងព្រះវិហារ។

ការចុះបង្ក្រាប និងរឹបអូសឈើទាំងនោះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដឹកនាំកម្លាំងដោយ លោក សុង បញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ក្រោមបញ្ជាពីលោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងក្រោមការអនុញ្ញាតពី នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម ហើយឈើបេងជាង ២០ដុំវែង និងខ្លីនោះ ត្រូវបាន នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនៅតិវិធី ៕ ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner