ប្រធានាធិបតីស្រី លង្កា ភៀសខ្លួនពីប្រទេសហើយ

កូឡុំបូ៖ ប្រធានាធិបតីនៃប្រទេស ស្រី លង្កា បានភៀសខ្លួនចេញពីប្រទេសហើយ នាថ្ងៃពុធទី១៣ កក្កដានេះ។ លោក Gotabaya Rajapaksa ត្រូវបានគេដឹងថា បានចាកចេញពីប្រទេស ទៅកាន់ប្រទេស ជាកោះ ម៉ាឌៀវ នាព្រឹកព្រលឹម ថ្ងៃពុធនេះ ក្នុងបុព្វហេតុដែលទំនងជាការចុះចេញពីតំណែងរបស់លោក ក្រោយផ្ទុះបាតុកម្មប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ក្នុងប្រទេសដែនកោះមួយនេះ។

លោកប្រធានាធិបតី វ័យ ៧៣ឆ្នាំរូបនេះធ្លាប់បានសន្យា កាលពីចុងសប្តាហ៍ថា លោកនឹងចុះចេញពីតំណែង នាថ្ងៃពុធនេះ ហើយត្រួសត្រាយផ្លូវស្អាតមួយ សម្រាប់ការផ្ទេរអំណាចដោយសន្តិវិធី។

ប្រភពអន្តោប្រវេសន៍បានប្រាប់ AFP ថា លោក Gotabaya Rajapaksa និង ប្រពន្ធរបស់លោក ព្រមទាំងអង្គរក្សម្នាក់ស្ថិតក្នុងចំណោមអ្នកដំណើរបួននាក់ នៅលើយន្តហោះយោធា Antonov-32 ដែលបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសំខាន់ របស់ប្រទេសស្រីលង្កា៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner