ប្រធានសភាថៃឆ្លងជំងឺកូវីដ-១៩

បាងកក៖ ប្រធានសភានៃប្រទេសថៃ លោក ជួន លីកប៉ៃ (Chuan Leekpai) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រោយធ្វើតេស្ត វិជ្ជមានកូវីដ ។ ទីប្រឹក្សារបស់លោក ជួន បាននិយាយថា លោកប្រធានសភាបានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីថ្ងៃអង្គារ ទី១២ កក្កដា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ramathibodi ។

លោក ទីប្រឹក្សា sukij Atthopakorn បាននិយាយថា ជួន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយឈឺបំពង់ក ប៉ុន្តែមិនមានគ្រុនក្តៅទេ។ វេជ្ជបណ្ឌិតបានធ្វើតេស្តថា វិជ្ជមាន ខណៈដែលលោក ជួន អាយុ ៨៣ឆ្នាំ ស្ថិតនៅក្នុងក្រុមមនុស្សចាស់ ដែលមានហានិភ័យ។

Sukij បាននិយាយថា ជួន មានការឈឺបំពង់ក បន្ទាប់ពីត្រឡប់មកពីខេត្ត Trang ដែលជាស្រុកកំណើតរបស់គាត់ កាលពីថ្ងៃចន្ទ។ លោក ជួន បានលុបចោលការណាត់ជួបរបស់លោក កាលពីថ្ងៃអង្គារ ដោយលោក ដំបូងឡើយ ក៏គ្រោងទៅដល់ស្ថានទូតជប៉ុន ដើម្បីចូលរួមរំលែកទុក្ខ ចំពោះមរណៈភាព អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner