មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានី ភ្នំពេញចុះរៀបចំបិទផ្សាយ ប្លង់សុរិយោដីនិងបញ្ជី ឈ្មោះអ្នកកាន់កាប់ដី របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងចក

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០២២ លោក ប៊ិន សុឈី អនុប្រធានមន្ទីរទទួលបន្ទុកអនុវិស័យរដ្ឋបាលដីធ្លី តំណាងឲ្យលោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ និង លោក ជ គឹមស៊ អភិបាលរង តំណាង លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បិទផ្សាយទិន្នន័យជាសាធារណៈ នៃការចុះបញ្ជីដីធ្លីដែលមាន លក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ នៅភូមិត្រពាំងចក ។ ការ បិទផ្សាយបញ្ជីឈ្មោះអ្នកកាន់កាប់ដីនេះធ្វើឡើងនៅបរិវេណសាលាសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកស្រី ព្រុំ គន្ធា អនុប្រធានក្រុមចុះបញ្ជីវិស័យរដ្ឋបាលដីធ្លី បានឱ្យ ដឹងថាឯកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី មន្ត្រីជំនាញ បានអនុវត្តការងារចុះបញ្ជីដីធ្លី ស្ថិតនៅភូមិត្រពាំងចកមានក្បាលដី សរុបចំនួន ៩៧១ ក្បាលដី។

លោក ប៊ិន សុឈី បានបញ្ជាក់ថាការបិទផ្សាយជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ មានរយៈ ពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែកក្កដា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីឱ្យប្រជាពលរដ្ឋ មកត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រសិនបើមិនទាន់ ត្រឹមត្រូវអាចប្តឹងជំទាស់ដើម្បីសើររើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ថ្ងៃ ខែ ឆ្នាំកំណើត ប្រភេទទ្រព្យជាដើម។

លោកបញ្ជាក់ទៀតថា ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការ រដ្ឋបាល សន្មត់ថាទិន្នន័យដែលបើកចំហរជូនជាសាធារណៈ នេះមាន ភាពត្រឹមត្រូវ ហើយមិនអាចជំទាស់ឬតវ៉ានៅពេលក្រោយទៀត បាន ឡើយ។

លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ មានប្រសាសន៍ថា ការបិទ ផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជី ដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី។ លោកក៏បានអំពាវនាវផងដែរ ដល់ ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសូមជួយបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញមកពិនិត្យឱ្យបានគ្រប់ៗគ្នាចៀសវាងដល់ថ្ងៃចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុហើយទើបមានបណ្តឹងឱ្យដោះស្រាយ នាំឱ្យលំបាកដល់ក្រុមការងារ៕
ដោយ៖ ហេង សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner