កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍រយៈពេល៣ថ្ងៃទទួលជោគលើគ្រប់ចំណុចដែលកម្ពុជាស្នើរសុំសម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ camsoc បានគូសបញ្ជាក់ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបចុងក្រោយនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ថោង ខុន ជាប្រធានប្តូរវេនព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ២០២២ថា កិច្ចប្រជុំដែលដំណើរទៅរយៈពេល៣ថ្ងៃនេះ កម្ពុជាទទួលបានជោគជ័យទាំងស្រុងលើគ្រប់ចំណុចស្នើរសុំសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៣ថ្ងៃនៃកិច្ចប្រជុំនេះ កម្ពុជាបានធ្វើកិច្ចការមួយដ៏មានតម្លៃសជាកិត្តិយសរបស់ជាតិ ជាពិសេស ការទទួលបដិសណ្ឋាកិច្ចនៃការទទួលស្វាគមន៍ភ្ញៀវ និងការយកចិត្តទុកដាក់ចំពោះសុខភាពភ្ញៀវ ដោយកម្ពុជាទទួលខុសត្រូវខ្ពស់និងធ្វើបានយ៉ាងល្អ ធ្វើឲ្យភ្ញៀវដែលមកចូលរួមនៅក្នុងកិច្ចប្រជុំកោតសើរ ពិសេស គឺ កោតសសើរយ៉ាងខ្លាំងចំពោះការរីកចំរើនរបស់កម្ពុជាទាំងមូលទៅលើសុខសន្តិភាព និងហេដ្ឋារចនាសម្ព័ន្ធកីឡាដូចជាពហុកីឡដ្ឋានមរតកតេជោដែលជារបទថ្មីមួយនៃចលនាកីឡានៅក្នុងតំបន់។

ឯកឧត្តម អគ្គលេខាធិការ បានលើកឡើងទៀតថា រយៈពេល៣ថ្ងៃនៃកិច្ចប្រជុំនេះចំណុចសំខាន់ៗដែលកម្ពុជាទទួលបានមានដូចជាទី១ កម្ពុជាទទួលបានការអនុម័តលើ៣៩ប្រទេសកីឡា និងកីឡាប្រភេទសម្តែងមានចំនួន១ ហើយកម្ពុជាក៏ទទួលបានការគាំទ្រចំពោះការលក់សិទ្ធិទូរទស្សន៍យ៉ាងពេញលេញ ដោយប្រទេសទាំងអស់បានឯកភាព និងផ្តល់សិទ្ធិឲ្យកម្ពុជាលក់សិទ្ធិការផ្សាយអំពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដល់បណ្តាទូរទស្សប្រទេសផ្សេងៗទិញសិទ្ធផ្សាយបន្តដែលពីមុនមកគឺមិនដែលមាននោះទេ មានតែការចែកផ្សព្វផ្សាយfreeប៉ុណ្ណោះ។

នេះជាចំណុចសំខាន់មួយដែលយើងទទួលបានជោគជ័យក្នុងកិច្ចប្រជុំនេះ ដោយប្រទេសទាំងអបអរសាទរ និងយកគំរូពីកម្ពុជាទៅអនុវត្តពេលបន្តវេនធ្វើម្ចាស់ផ្ទះ។ ហើយអ្វីដែលយើងចាត់ទុកថាជាជោគជ័យដែរនោះ គឺក្នុងអាណត្តិដែលឯកឧត្តម បណ្ឌិត ថោង ខុនជាប្រធាន របស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដែរ គឺ ឯកឧត្តម មានសិទ្ធិកំណត់គោលដៅប្រកួតស៊ីហ្គេមត៣តំណរថែមទៀត មានន័យថា ការអនុម័តច្បាស់លាស់អំពីការទទួលធ្វើជាម្ចាស់ផ្ទះទៅកាន់ប្រទេសនីមួយៗនេះ បានបញ្ជាក់នូវទំនុកចិត្តមួយសម្រាប់ការរក្សានូវនិរន្តរភាពនៃការរៀបចំចលនាកីឡាអូឡាំពិកនៅក្នុងតំបន់។

ឯកឧត្តម អគ្គលេខាធិការ បានរំលេចទៀតថា របទថ្មីដែលចេញពីកម្ពុជាទៅ ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត ថោងខុន បានកំណត៥ប្រទេសធ្វើការរួមគ្នា ដោយមាននិរន្តរភាពធ្វើការរួមគ្នា១០ឆ្នាំ ដែលការកំណត់នេះធ្វើឲ្យប្រទេសទាំងអស់សប្បាយរីករាយនិងគាំទ្រ ដោយមានពុំមានការប្រកួតប្រជែងនិងមានឱកាសត្រៀមខ្លួនបានល្អសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ ពិសេស បានធ្វើឲ្យគុណភាពនៃការរៀបចំការប្រកួតកាន់តែមានភាពលេចត្រដែត និងគុណតម្លៃខ្ពស់។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍លើកទី២ ដែលរៀបចំនៅកម្ពុជានេះ ទទួលបានជោគទាំងស្រុង ដោយចំណុចដែលកម្ពុជាស្នើរសុំត្រូវបានអនុម័តគាំទ្រទាំងអស់ ហើយ កម្ពុជាបានសម្រេចយក ៣៩ប្រភេទកីឡា និងមានកីឡាសម្ដែង (Demonstration) ១ប្រភេទ ហើយយើងទុក៥ ប្រភេទទៀត ដែលគេសំណូមពរដល់យើងទុកជាការពិចារណា ក្នុងនោះ មានមានកីឡាបាញ់កាំភ្លើង កីឡា Kurash, កីឡាកាយសម្ព័ន្ធ (វិញ្ញាសា Rythmic), កីឡាអុកអន្តរជាតិ និងកីឡាបាញ់ធ្នូ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner