វៀតណាមឈរលើគេប្រចាំតំបន់ ក្នុងការទិញតាមអ៊ីនធឺណេតឆ្លងដែន

ហាណូយ៖ វៀតណាមមានបរិមាណជាមធ្យមខ្ពស់បំផុតនៃការទិញទំនិញតាមអ៊ីនធឺណេតឆ្លងដែន គឺរហូតដល់ ១០៤ការបញ្ជាទិញ ក្នុងមួយឆ្នាំនៅអាស៊ីអាគ្នេយ៍ ដែលខ្ពស់ជាងមធ្យមភាគអាស៊ីអាគ្នេយ៍ដែលមានចំនួន ៦៦ ។

ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងការទិញ ៧៥ ក្នុងមួយឆ្នាំជាមធ្យម បន្ទាប់មកគឺសិង្ហបុរី និងហ្វីលីពីនដែលមាន ៥៨ ការបញ្ជាទិញដូចគ្នា នេះបើយោងតាមការសិក្សាលើពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនដែលចេញផ្សាយថ្មីៗនេះ ដោយអ្នកផ្តល់សេវាដឹកជញ្ជូនសិង្ហបុរី Ninja Van Group និងក្រុមហ៊ុនមេរបស់ខ្លួន DPD group ។

ការសិក្សាទីផ្សារបានគ្របដណ្តប់អ្នកចូលរួមចំនួន ៩០០០ នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំមួយ៖ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ ភាគច្រើននៃការបញ្ជាទិញរបស់វៀតណាមគឺជាផលិតផលទំនិញប្រើប្រាស់ដែលមានចលនាលឿន (FMCG) ភាគច្រើន ជាសម្លៀកបំពាក់ និងស្បែកជើង ។

ហាសិបប្រាំបួនភាគរយនៃអ្នកឆ្លើយសំណួរជាជនជាតិវៀតណាមបាននិយាយថា ពួកគេបានទិញទំនិញ និងដាក់ការបញ្ជាទិញជាច្រើនដងនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិនេះគឺជាអត្រាខ្ពស់បំផុតទីពីរនៅក្នុងតំបន់ បន្ទាប់ពីសិង្ហបុរី ដែលមាន ៦០ ភាគរយ ។

យោងតាមទីភ្នាក់ងារទីផ្សារ និងផ្សាយពាណិជ្ជកម្មរបស់អង់គ្លេស «We Are Social» បានឲ្យដឹងថា ចំនួនប្រជាជនវៀតណាមដែលធ្វើការទិញទំនិញតាមអ៊ីនធឺណិតនឹងលើសពី ៥១ លាននាក់នៅឆ្នាំនេះ កើនឡើង ១៣.៥ ភាគរយធៀបនឹងឆ្នាំមុន។ ការចំណាយសរុបដែលរំពឹងទុកលើការទិញទំនិញអនឡាញ នៅឆ្នាំនេះគឺ ១២.៤២ ពាន់លានដុល្លារ៕ ប្រភពពី VNexpress ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner