សិង្ហបុរី បន្តរកឃើញករណីឆ្លងជំងឺអុតស្វាក្នុងស្រុក
អត្ថបទដោយ៖
លន់ សារ៉ាត
សាំងហ្គាពួរ៖ ក្រសួងសុខាភិបាលបានអះអាងពីការរកឃើញករណីជំងឺអុតស្វា ក្នុងស្រុក ជាលើកទី២ កាលពីថ្ងៃទី១៣ កក្កដា ២០២២។ អ្នកជំងឺរូបនេះគឺជាបុរសជនជាតិអង់គ្លេស វ័យ៤៨ឆ្នាំ ដែលជាអ្នករស់នៅសិង្ហបុរី។ លោកបានតេស្តរកឃើញថា បានឆ្លងជំងឺនេះ កាលពីថ្ងៃពុធ ម្សិលមិញ។
បច្ចុប្បន្ន បុរសរូបនេះកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លងរបស់សិង្ហបុរី ខណៈដែលលោកមានស្ថានភាពសុខភាពធម្មតាទេ។
ចាប់តាំងពីខែមិថុនាមក សិង្ហបុរីមានករណីជំងឺអុតស្វា ចំនួន ៥នាក់ហើយ ក្នុងនោះ ៣ករណីនាំចូល និង២ករណីគឺជាការរកឃើញក្នុងប្រទេស៕ ប្រភពពី CNA សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ