នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសឱ្យគិតទុកជាមុននូវសេនារីយ៉ូ ប្រសិនបើពិភពលោក ផ្ទុះសង្គ្រាមលោកទី៣

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសត្រៀមគិតទុកឱ្យហើយនូវសេនារីយ៉ូដែលពិភពលោកកើតនូវសង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោកលើកទី៣ ដើម្បីឈានទៅរកភាពម្ចាស់ការនៅពេលដែលវិបត្តិទាំងនេះកើតឡើង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនពេលនេះបានធ្វើឱ្យពិភពលោកឈានដល់ការបែកខ្ញែក បាត់បង់សណ្ដាប់ធ្នាប់ កើតមានវិបត្តិថាមពល។ សម្ដេចថា ទៅពេលខាងមុខទៀតបញ្ហាពិភពលោកនឹងកាន់តែពិបាកខ្លាំងថែមទៀតដែលអាចឈានដល់សង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោកទៀតផង។

សម្ដេចតេជោ បានបញ្ជាក់ថា៖ «វាមិនទាន់ផុតដំណាក់កាលវាទេ! កំពុងតែគំរាមកំហែងគ្នាទៅវិញទៅមកនេះ។ ស្ថានភាពនេះ ជាស្ថានភាពដែលយើងត្រូវមើលឃើញគិតទុកឱ្យហើយដើម្បីឈានទៅរកភាពម្ចាស់ការរបស់យើងក្នុងប្រទេសរបស់យើង» ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner