ថៃមានឆ្លងជំងឺកូវីដ-១៩ ចំនួនជាង ២ពាន់នាក់ និងស្លាប់ ២៨នាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ក្រសួងសុខាភិបាលថៃបានចេញផ្សាយនាព្រឹកថ្ងៃទី១៤ កក្កដា ២០២២ថា ថៃមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន២៨នាក់បន្ថែមទៀត និងឆ្លងថ្មីៗ ២២៥៧នាក់ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ យ៉ាងណាក៏ដោយ មានអ្នកជំងឺ ២១២០នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយផងដែរ ក្នុងពេលដូចគ្នានេះ។
ចាប់តាំងពីកើតមានកូវីដ កាលពីដើមឆ្នាំ២០២០មកថៃមានករណីកូវីដ សរុប កើនដល់ ៤,៥៣៣,១៨១នាក់ ជាសះស្បើយវិញ ៤,៤៩៨,០៥៥នាក់ ស្លាប់កើនដល់ ៣០៩៣៥នាក់ គិតត្រឹមព្រឹកថ្ងៃទី១៤ កក្កដា៕ ប្រែសម្រួលដោយ៖ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ