ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ ផលប៉ះពាល់ទាំងកូវីដ១៩ និងវិបត្តិដោយសារសង្រ្គាម ព្រមទាំងការដាក់ទណ្ឌកម្ម សុទ្ធតែធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម សុទ្ធតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ សម្តេច ថា ផលប៉ះពាល់ទាំងកូវីដ១៩ និងវិបត្តិដោយសារសង្រ្គាម ព្រមទាំងការដាក់ទណ្ឌកម្ម បានធ្វើឲ្យសេដ្ឋកិច្ចប្រជាជនលើពិភពលោក មានផលប៉ះពាល់ ដូច្នេះវិស័យទេសចរណ៍រងផលប៉ះពាល់ជាងគេ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ពិភពលោកបាត់សណ្តាប់ធ្នាប់ និងធ្វើឱ្យបែកបាក់ដែលមិនដឹងថា នាំយើងទៅដល់ទីណា។ ក្នុងនោះសំរាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់ស្ថាប័នដែលពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែដើម្បីទប់ទល់នឹងស្ថានភាពនេះ ។

សម្ដេចក៏បានលើកឡើងថា កម្ពុជា បានប្រឹងប្រែង ដើម្បីជំរុញទេសចរណ៍ក្នុងស្រុកនិងជំរុញការបង្កើតទេសចរណ៍តាមរយៈផ្លូវគោកជាមួយបណ្តាប្រទេសជិតខាង។ ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា យើងត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឱ្យវិស័យទេសចរណ៍ផ្ទៃក្នុងរបស់យើងរីកចម្រើនផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner