ស្រីលង្កា៖ ក្រុមបាតុករចរចា ឈានទៅបញ្ចប់ការកាន់កាប់អគាររដ្ឋ

កូឡុំបូ៖ តំណាងក្រុមបាតុករនៅប្រទេសស្រី លង្កា បាននិយាយថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរបស់ប្រទេសស្រីលង្កា បានពិភាក្សាគ្នា នៅទី១៤ ខែកក្កដា ២០២២នេះ ដើម្បីប្រគល់អគារផ្លូវការដែល ពួកគេ បានរឹបអូសមកវិញ ទោះបីជាពួកគេបានទទូចឱ្យប្រធានាធិបតី និង នាយករដ្ឋមន្ត្រីទាំងពីរលាលែងពីតំណែង នៅពេលប្រឈមមុខនឹង វិបត្តិសេដ្ឋកិច្ចក៏ដោយ។

ក្រុមអ្នកតវ៉ាបានវាយលុកវិមានប្រធានាធិបតី Gotabaya Rajapaksa នៅចុងសប្តាហ៍ ដោយបង្ខំឱ្យគាត់ភៀសខ្លួនទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីថ្ងៃពុធ ហើយក្រុមសកម្មជនក៏បានសម្រុកចូលការិយាល័យ នាយករដ្ឋមន្ត្រី Ranil Wickremesinghe ទៀតផង។

នាយករដ្ឋមន្រ្តីដែល Rajapaksa តែងតាំងជាប្រធានាធិបតីស្តីទី ក្នុងពេលអវត្តមានរបស់លោក បានទាមទារឱ្យ មានការពារអគាររដ្ឋ និងបានណែនាំកងកម្លាំងសន្តិសុខឱ្យធ្វើ “អ្វីដែលចាំបាច់ដើម្បីស្តារ សណ្តាប់ធ្នាប់” ៕
ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner