តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើពិធីផ្ទេរ-ប្រគល់ និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានរៀបចំពិធីចុះហត្ថលេខាផ្ទេរប្រគល់ និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលរុករកឃើញ ជីកលើកបាននៅក្នុងភូមិសាស្ត្រខេត្ត ក្នុងជំហានទី២១ រដូវប្រាំងឆ្នាំ
២០២២១-២០២២ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តម
សេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង
និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈ
កម្មការជំនាញ យោធភូមិភាគពិសេស ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី ហូ មិញភឿង ស្នងការរងនយោបាយ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឡើងរាយការណ៍អំពីលទ្ធផល ការលំបាក និងការងាយស្រួល ក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចាប់ពីជំហាទី១ឆ្នាំ២០០២-២០០៣ មកបានជីក
លើកអដ្ឋិធាតុសរុបចំនួន ៣៦៣សព ដោយឡែក ក្នុងជំហ៊ានទី២១ រដូវប្រាំងឆ្នាំ២០២១-២០២២ នេះទទួលបានលទ្ធផលចំនួន ៥អដ្ឋិធាតុ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍នៅពេលនេះ ។

ឧត្តមសេនីយ៍ត្រី ហូ មិញភឿង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានសហការរុករកជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ទទួលបានលទ្ធផលនាពេលនេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ សុភាព បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ សហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ចុងបញ្ចប់នៃកម្មវិធីប្រតិភូនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការចំណងមិត្តភាព សាមគ្គីភាព រវាងគ្នានិងគ្នា ឲ្យស្ថិតស្ថេរ និងបានថ្លែងអំណរគុណ ជូនពរ ព្រមទាំងបានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner