ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបបាន តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ នៅវេលាម៉ោង ១៤៖ ០០នាទីរសៀលថ្ងៃទី ១៤ខែ កក្តដា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្សយ័ ០១នាក់ឈ្មោះ វ៉ាន់ ភក្តី ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ៧៥៨៦ ដឃដ ចុះថ្ងៃទី ២៧ខែ តុលាឆ្នាំ២០២១ របស់ចៅក្រមសេីបសួរ ឈ្មោះ យី សុខវួច ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ៕ ដោយ៖ ជីម ភារ៉ា


ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕