សម្តេចតេជោបញ្ជាក់នូវការជួយបង់ខាតរបស់រាជរដ្ឋាភិបាលក្នុងការទប់តម្លៃអគ្គិសនី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបនូវនយោបាយរបស់រាជរដ្ឋាភិបាលកន្លងមកនេះ ក្នុងការ ដាក់ចេញជួយខាតដើម្បីការទប់ស្កាត់លើតម្លៃអគ្គិសនី។ សម្តេចបានបញ្ជាក់ថាបើសិនជាគ្មាន ការជួយបង់ខាតពីរាជរដ្ឋាភិបាលនោះទេ, តម្លៃឡើងថ្លៃអគ្គិសនីនឹងធ្វើឱ្យពលរដ្ឋជួបការលំបាក ជាមិនខាន។

សង្គ្រាមកើតឡើងក្នុងប្រទេសអ៊ុយក្រែន ត្រូវគេបន្ទោសថាគឺជាដើមហេតុ នៃការធ្វើឱ្យពិភពលោករួមទាំងកម្ពុជាផងបានរងនឹងវិបត្តិទាំងឡាយនេះ។ វិបត្តិនៃសង្គ្រាមនោះ បានប៉ះពាល់ខ្លាំងលើការសន្យារបស់មេដឹកនាំពិភពលោកនៅកិច្ចប្រជុំកំពូល COP26 ក្នុងក្រុងក្លាស់ហ្គោ នៃប្រទេសស្កុតឡែនកាលពីចុងឆ្នាំ២០២១ដែលសន្យាការទប់ស្កាត់ការ កើនឡើងនៃកម្តៅ ផែនដីក្នុងរយៈពេល១០០ឆ្នាំទៅមុខទៀតនេះផងដែរ។

កិច្ចប្រជុំកំពូលអាកាសធាតុក្នុងប្រទេសស្កុតឡែននាពេលនោះ បានសន្យាកំណត់ពេលវេលាបញ្ឈប់សកម្មភាពកាប់ព្រៃឈើ, ការឈប់ប្រើប្រាស់ធ្យូងថ្មនោះជាដើម ដែលជាការរួមចំណែកទប់ស្កាត់ការកើនឡើងនៃកម្តៅផែនដី, ប៉ុន្តែសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន មិនអាចធ្វើឱ្យប្រទេសដែលសន្យាទាំងនោះគោរព តាមបានឡើយ ដែលកត្តានេះហើយធ្វើឱ្យក្តីបារម្ភការកើនឡើងសីតុណ្ហភាពកម្តៅពិភពលោក រហូតដល់២ចុច៤អង្សាសេក្នុងរយៈពេល១០០ឆ្នាំទៅមុខទៀតនោះ នឹងមិនអាចទប់ស្កាត់ បានឡើយ បើមិនមានការចរចារកការបញ្ឈប់សង្គ្រាមនោះបានទាន់ពេលវេលានោះទេ។

ads banner