សម្តេចតេជោដាស់តឿនពលរដ្ឋមិនត្រូវមើលស្រាលការឆ្លងកូវីដ១៩ (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដាស់តឿននៅថ្ងៃទី១៤កក្កដានេះទៀតប្រាប់ពលរដ្ឋដោយ មិនត្រូវមើលស្រាលដល់ការឆ្លងវីរុសកូវីដ១៩ក្នុងប្រទេសកម្ពុជាឡើយបើទោះបីជាកម្ពុជា បានចាក់វ៉ាក់សាំងបង្កើតភាពស៊ាំក្នុងសហគមន៍ក៏ដោយ។
ប្រសាសន៍ដាស់តឿននេះ ក្រោយ កម្ពុជាទើបនឹងបានរកឃើញវីរុសបំប្លែងថ្មីអូមីក្រុងម្យ៉ាងឈ្មោះ BA4 និងBA5 ដែលមានលទ្ធភាពឆ្លងលឿន និងអាចបញ្រ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបាន។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបទេសចរណ៍ថ្ងៃទី១៤ កក្កដា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជុំវិញការប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការបង្កាការឆ្លងកូវីដ១៩។
ប្រសាសន៍ដាស់តឿនរបស់សម្តេចតេជោ បានធ្វើឡើងក្រោយរយៈពេល២៤ម៉ោងកន្លងមក នេះទៀត, កម្ពុជាបានរកឃើញការឆ្លងថ្មីចំនួន១៧ករណីបន្ថែមទៀត ដែលជាករណីឆ្លង ក្នុងសហគមន៍។ ក្នុងរយៈពេល ១៦បន្តបន្ទាប់ជាប់គ្នាមកនេះ, កម្ពុជាបានរកឃើញករណីឆ្លង ១៣៩នាក់ហើយ ក្រោយការលែងឆ្លងមានប្រមាណជាង៥០កន្លងមក។ សម្តេចតេជោ បានអំ ពាវនាវពលរដ្ឋត្រូវបន្តការចាក់វ៉ាក់សាំងដូសជម្រុញដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ។
កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់ វ៉ាក់ សាំងដូសមូលដ្ឋាន, ដូសទី៣និងដូសទី៤ផងដែរ។
យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ៣៤ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៧ម៉ឺន ៤ពាន់ ៦៩៧នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោងមកនេះបានចំនួន ២ម៉ឺន ២ពាន់ ៦៦០នាក់, ចំណែកតួលេខអ្នកចាក់ វ៉ាក់សាំងដូសទី៣ នោះវិញ, រយៈពេល ២៤ម៉ោងមកនេះ មានចំនួន ១ម៉ឺន ៨ពាន់ ១៤០នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៣ កក្កដា បានកើនដល់ ចំនួន ១៥លាន ១០ម៉ឺន ១ពាន់ ៧៩១នាក់ ដែលស្មើនឹង ៩៤,៣៩ភាគរយ ។