សហគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដាំកូនឈើ និងប្រលេងកូនត្រី នៅតំបន់អូរកូនតឹងក្នុងស្រុកវ៉ារិនខេត្តសៀមរាប
សៀមរាប៖ សហគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដាំកូនឈើចំនួន១៤០០ដើម នឹងប្រលេងកូនត្រីចំនួន៤៣០០ក្បាល នៅតំបន់អូរកូនតឹងនៃស្រុកវ៉ារិនខេត្តសៀមរាប ក្នុងឱកាសគម្រប់ខួប១៤ឆ្នាំនៃការបង្កើតសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នោះ។
ពិធីនេះ ធ្វើឡើងដោយមានអញ្ជើញចូលរួមពីសំណាក់ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយទោ ហាក់ ឆេងហួត មេបញ្ជាការរងយោធភូមិភាគទី៤ លោក ហ៊ុន ប៉ូគា ប្រធានសហគមធនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងសភាពាណិជ្ជកម្មខេត្តសៀមរាបឧត្តរមានជ័យ តំណាងសហភាពសហព័ន្ឋយុវជនកម្ពុជាខត្តសៀមរាប មន្ទីរបរិស្ថានខេត្ត នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត នាយខ័ណ្ឌរដ្ឋបាល រដ្ឋបាលស្រុកអន្លង់វែង រដ្ឋបាលស្រុកវ៉ាន ព្រមទាំងសប្បុរសជនជាច្រើននាក់ផងដែរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ។
លោក ហ៊ុន ប៉ូគា ប្រធានសហគមធនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប មានប្រសាសន៏ថា សហគមធនាយុវជនកម្ពុជា (ក្រុម១៥៧) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីធ្វើសម្មភាពមនុស្សធម៌ លើកដំបូង គឺនៅឃុំកំពុងឃ្លាំង ស្រុកសូទ្រនិគម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នឹងបានបន្តសកម្មភាពមនុស្សធម៌និងការងារសង្គមដូចភ្លៀងរលឹមរហូតមកទល់បច្ចុប្បន្ននេះ។ សំរាប់ឆ្នាំ២០២១.២០២២នេះ សកម្មភាពការងារសរុបរួមមានចំនួន ៣៩២គោលដៅ ហើយសមាគមចលនាយុវជនកម្ពុជានេះ គឺត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីឲ្យយុវជនកម្ពុជាទាំងមូលមានការរួបរួមគ្នាឧបត្ថមដល់កងទ័ពនៅប្រសាទព្រះវិហារ ក្នុងអំឡុងពេលដែលសៀមឈ្លានពាន។ បន្ទាប់ពីឈ្នះក្តីពីតុលាការអន្តរជាតិប្រាសាទព្រះវិហារត្រូវបានប្រគល់ឱ្យកម្ពុជាវិញ ហើយក៏បានចុះបញ្ជីជាសម្បត្តិបិតិកភ័ណពិភពលោកផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានលើកឡើងថា ការដាំដើមឈើឡើងវិញនាពេលនេះ ដើម្បីបំផុស្មារតីដល់ប្រជាពលរដ្ឋយើងឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ហើយអ្វីដែលជាពិសេសនោះ ចង់ជម្រុញឲ្យមានការចិញ្ចឹមសត្វដំរីនៅទីនោះផងដែរ ពីព្រោះថា បច្ចុប្បន្ននៅប្រទេសយើងសព្វថ្ងៃនេះ ជិតផុតពូជដំរីអស់ហើយ បើយើងអាចធ្វើបានគួរតែចិញ្ចឹមដំរីឡើងវិញ ពីដើមដំរីនៅប្រទេសយើងសំបូរណាស់ តែឥឡូវមានតិចតួចមិនដូចនៅប្រទេសថៃ និងប្រទេសជិតខាងយើងទេ។ លោក បានបញ្ជាក់ថា ការដាំកូនឈើនៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញនូវការភ្ញាក់រលឹករបស់សហគមន៍យើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយបញ្ហាការបាត់បង់ព្រៃឈើ និងជាស្មារតីម្ចាស់ការក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ។ ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីឱ្យខេត្តរបស់យើងរក្សាបាននូវគម្របបៃតងស្រស់ស្អាត វាពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ វាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាលំនឹងនៃការប្រែប្រួលអាកាសធាតុ ដែលព្រៃឈើ នឹងបរិស្ថានធម្មជាតិ តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ នឹងទប់ទល់ និងគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះជាដើម។ ជាមួយគ្នានោះ ក៏មានអំណោយចែកជូនដល់ទីបញ្ជាការតំបន់អូរកូនតឹងរួមមាន៖ សូឡា ២ឈុត និងម៉ាស៊ីនព្រីន១ គ្រឿង និងអំណោយជូនដល់បងប្អុនប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ក្នុងមួយគ្រួសារៗ រួមមាន៖- អង្ករ ២០kg- មីជាតិ ១កេស – ទឹកត្រី ១យួរ- ទឹកស៊ីអ៉ីវ ១យួរ- អំបិល ១kg- ស្ករស ១kg- ប៊ីចេង ១កញ្ចប់ ៥០០g – សាប៊ូ ១ដុំផងដែរ ៕ ដោយ ស៊ាន សុផាត


















