ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងលោកខាងលិចឈប់ជ្រៀតជ្រែកកិច្ចការតំបន់មជ្ឈិមបូព៌ា

ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃសុក្រសប្តាហ៍នេះ បានជំរុញឱ្យសហរដ្ឋអាមេរិក និងលោកខាងលិចបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការតំបន់មជ្ឈិមបូព៌ា និងព្យាយាមផ្លាស់ប្តូរតំបន់នេះតាមស្តង់ដាររបស់ខ្លួន។

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានធ្វើការកត់សម្គាល់បែបនេះ នៅពេលជួបពិភាក្សាជាមួយសមភាគីស៊ីរីលោក ហ្វៃសាល ម៉េកដេដ តាមរយៈតំណភ្ជាប់ប្រព័ន្ធវីដេអូអនឡាញ។

លោក វ៉ាង បាននិយាយថា យើងជឿជាក់ថា បងប្អូនប្រុសស្រីរបស់យើងនៅមជ្ឈិមបូព៌ាមានសមត្ថភាព និងប្រាជ្ញាក្នុងការរក្សាស្ថានការណ៍រួមនៃសន្តិភាព និងស្ថិរភាព ក៏ដូចជាដោះស្រាយបញ្ហាដែលបន្សល់ទុកពីប្រវត្តិសាស្ត្រ ដោយជំរុញឱ្យសហរដ្ឋអាមេរិក និងលោកខាងលិចកែតម្រូវភាពចាស់ទុំរបស់ពួកគេ។

លោកថា ភាគីចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីស៊ីរី ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ហើយជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្ថិរភាព និងសុខភាពល្អនៃទំនាក់ទំនងចិន-ស៊ីរី។

ជាមួយគ្នានេះ លោក ម៉េកដេដ បាននិយាយថា ភាគីស៊ីរីគាំទ្រចិនយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ហើយប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករបស់កងកម្លាំងខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។

លោកថា ភាគីស៊ីរីគាំទ្រយ៉ាងមុតមាំ និងមានឆន្ទៈចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលនឹងបើកការរំពឹងទុកយ៉ាងទូលំទូលាយសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពិភពលោក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner