ឥណ្ឌារកឃើញករណីអុតស្វាហើយ

ឃឺរ៉ាឡា៖ ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញករណីអុតស្វា លើកដំបូង ជាបុរសវ័យ៣៥ឆ្នាំ មានប្រវត្តិធ្វើដំណើរទៅតំបន់មជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌា លោកស្រី Veena George ថា បុរសដែលធ្លាប់បានធ្វើដំណើរទៅប្រទេសអេមីរ៉ាត់ អារ៉ាប់រួម រូបនេះបានទៅរដ្ឋ ឃឺរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីថ្ងៃទី១២ កក្កដា មុនពេលតេស្តឃើញថា បានផ្ទុកមេរោគនេះ កាលពីថ្ងៃទី១៤ កក្កដា។

លោកស្រី រដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មានទាំងយប់ទៀតថា «គាត់មានស្ថានភាពធម្មតា ហើយអាការៈទាំងអស់គឺធម្មតា។ យើងបានស្នើឲ្យគ្រប់ស្រុក ប្រុងប្រយ័ត្ន»។

ជំងឺអុតស្វា ដែលមានប្រភពពីតំបន់អាហ្វ្រិក បច្ចុប្បន្ន មានជាង៦០ប្រទេសហើយដែលបានឆ្លងជំងឺនេះ ហើយក៏មានការរាយការណ៍ពីករណីស្លាប់មនុស្ស ៣នាក់ដែរ ហើយជំងឺនេះបានចាប់ផ្តើមមាន កាលពីដើមឆ្នាំ២០២២។

ករណីសង្ស័យកើតជំងឺអុតស្វា ត្រូវបានគេដឹងថា មានកន្ទួលឬពងបែក លើដៃ បាតដៃ ជើង ឬលើមុខ និង មានរោគសញ្ញាមួយ ឬច្រើន ដូចជា គ្រុនក្តៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើងកូនកណ្តុរ ឈឺក្បាល ឈឺខ្នង៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner