ថ្វីបើមិនរហ័សដូចចិត្តចង់ តែមានភាពងាយស្រួល និងមានសុវត្ថិភាពនោះ គឺការធ្វើដំណើរដោយជិះរថភ្លើង

ភ្នំពេញ៖ ថ្វីបើមិនរហ័សដូចចិត្តចង់ តែមានភាពងាយស្រួល និងមានសុវត្ថិភាពនោះគឺការធ្វើដំណើរដោយជិះរថភ្លើង។ នេះបើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ នៅលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការ ធ្វើដំណើរ ដោយ ជិះ រថភ្លើង មាន ភាព ងាយ ស្រួល និង មាន សុវត្ថិ ភាព ថ្វី បើមិន រហ័ស ដូច ចិត្ត ចង់។

ក្រសួងបានបន្តថា បច្ចុប្បន្ន មាន មធ្យោ បាយ ច្រើន ក្នុង ការ ធ្វើ ដំណើរ ទៅ តាម បណ្តា ខេត្ត ផ្សេងៗ ក្នុង ប្រទេស កម្ពុជាដោយអ្នក ខ្លះ ជ្រើសរើស ការ ជិះ ម៉ូតូ ខ្លះ ជិះ រថ យន្ត ខ្លួនឯ ង ខណៈ អ្នកខ្លះទៀតចូលចិត្ត ប្រើ សេវា ដឹក ជញ្ជូន ដូច ជា រថយន្ត ក្រុង និង រថ យន្ត VIP ផ្សេងៗ ដែល ធ្វើ ដំណើរ ដោយ មិន បាច់ បើក បរ ដោយ ខ្លួន ឯង ។

ក្រសួងទេសចរណ៍បានបន្តទៀតថា យ៉ាង ណាក៏ ដោយ នៅ មាន សេវា ដឹក ជញ្ជូន មួយ ទៀត ដែល គេ មិនចាំ បាច់ បើក បរ ដោយ ខ្លួន ឯង មាន សុវត្ថិ ភាព និង សន្សំ សំចៃ ច្រើន នោះ គឺ ការ ធ្វើដំ ណើរ ដោយ ជិះ រថ ភ្លើង ដែល គេ ស ង្កេត ឃើញ ថាមាន សម្ទុះ ខ្លាំង គ្រាន់ បើ ក្រោយ បើក ដំណើរ ការ ឡើង វិញ តាំង អំឡុង ខែ មេសា មុន ពេល ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ។

ក្រសួងបានបញ្ជាក់ថា ក្នុង ថ្ងៃ ធម្មតា យ៉ាង ហោច ណាស់ មាន ប្រជា ពលរដ្ឋ ជិះ រថភ្លើង ពី ៨០ ទៅ ១០០ នាក់ ក្នុង ១ ថ្ងៃ ដោយ ឡែក ក្នុង ថ្ងៃ ឈប់ សម្រាក ចុង សប្តាហ៍ និង ថ្ងៃ បុណ្យ អាច មាន អ្នកធ្វើ ដំណើរ ចន្លោះ ពី ៩០០ ទៅ ១ ០០០ នាក់ ក្នុង ១ ថ្ងៃ ។

យោងតាម ការចុះផ្សាយ របស់ ក្រសួង សាធារណការ បានឱ្យដឹងថា ផ្លូវដែក កម្ពុជា ចាប់ផ្តើម សាងសង់ ក្នុង ទសវត្សរ៍ ឆ្នាំ ១៩៣០-១៩៤០ ដែលមាន ២ ខ្សែ គឺ ខ្សែ ភាគ ខាងជើង និង ខ្សែ ភាគខាងត្បូង មាន ប្រវែង សរុប ៦៥០ គីឡូម៉ែត្រ ។ ផ្លូវដែក ភាគ ខាងជើង មាន ប្រវែង ៣៨៦ គីឡូម៉ែត្រ ពី ភ្នំពេញ ទៅ ប៉ោយប៉ែត ( ព្រំដែន កម្ពុជា – ថៃ ) ត្រូវបាន កសាងឡើង ចាប់ពី ឆ្នាំ ១៩២៩ ដល់ ឆ្នាំ ១៩៤២ និង ផ្លូវដែក ភាគខាងត្បូង ( ភ្នំពេញ – ខេត្ត ព្រះសីហនុ ) បាន កសាងឡើង ចន្លោះ ឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៦៩ ដែលមាន ប្រវែង ២៦៤ គីឡូម៉ែត្រ ។ ផ្លូវដែក ទាំង ២ ខ្សែ បានទទួល រង ការ ខ្ទេចខ្ទាំ ស្ទើរ ទាំងស្រុង ក្នុង របប កម្ពុជា ប្រជាធិបតេយ្យ និង បាន ជួសជុល ឡើងវិញ ក្រោម ការសហការ រវាង ក្រសួង សាធារណការ និង ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC)។

សូមរំលឹកថា ក្នុង ពិធី សម្ពោធ ដាក់ឱ្យ ប្រើប្រាស់ ផ្លូវ ចំនួន ៣៨ ខ្សែ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត មួយចំនួនទៀត ក្នុង ក្រុង សៀមរាប កាលពី ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន ជំរុញ ឱ្យ ក្រសួង សាធារណការ និង ដឹកជញ្ជូន ពិចារណា ស្វែងរក ក្រុមហ៊ុន ដៃគូ អភិឌ្ឍន៍ ធ្វើ ទំនើបកម្ម ផ្លូវ រថភ្លើង ល្បឿន លឿន នៅលើ ផ្លូវ រថភ្លើង ចាស់ ដើម្បី បង្កើនល្បឿន ការដឹកជញ្ជូន ខណៈ បច្ចុប្បន្ន ការដឹកជញ្ជូន តាមផ្លូវ ដែក នេះ មាន ភាពយឺតយ៉ាវ មិនអាច ឆ្លើយតប នឹង ការវិវឌ្ឍ សេដ្ឋកិច្ចសង្គម កម្ពុជា បាន នោះទេ ។ សម្ដេច បាន លើកឡើងថា រាជរដ្ឋាភិបាល បាននិង កំពុង ពិចារណា និង គិតគូរ ទៅលើ ការអភិវឌ្ឍ ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែក ដែលមាន ស្រាប់ និង ហួស សម័យ ដោយ ជំនួស មកវិញ នូវ ផ្លូវ រថភ្លើង ល្បឿន លឿន ។

បើតាម សម្ដេចតេជោនាយក រដ្ឋមន្ត្រី ក្រៅពី ការគិតគូរ ទៅលើ ការធ្វើ ទំនើបកម្ម ប្រព័ន្ធ ផ្លូវដែក រដ្ឋាភិបាល ក៏បាន គិតគូរ ទៅលើ ការ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀត ដើម្បី ឆ្លើយតប តម្រូវការ របស់ ប្រជាពលរដ្ឋ ដូចជា គម្រោង ផ្លូវ តភ្ជាប់ រវាង ខេត្ត សៀមរាប និង ខេត្តបាត់ដំបង ប្រវែង ជាង ៧០ គីឡូម៉ែត្រ ដែល ខណៈ បច្ចុប្បន្ននេះ កំពុងធ្វើការ សិក្សា និង ស្វែងរក ថវិកា ដើម្បី យកមក ធ្វើការ សាងសង់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner