គណបក្សប្រជាជនកម្ពុជា ដំណើរការសន្និបាត គណៈកម្មាធិការកណ្ដាលវិសាមញ្ញ នៅថ្ងៃទី២បន្ទាប់ពីបើកសន្និបាតម្សិលមិញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានដំណើរការសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញគណបក្ស ជាថ្ងៃទីពីរនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧មករា ក្រោយពីបានបើកកាលពីម្សិលមិញ និងមានការបញ្ចេញមតិពិភាក្សាលើរបាយការណ៍ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុច ខ្សោយ។

សូមជម្រាបថា សន្និបាតគណៈកម្មាធិ ការកណ្ដាលវិសាមញ្ញគណបក្ស ប្រារព្ធឡើងរយ:ពេលពីរថ្ងៃ នៅថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។

អង្គសន្និបាតក៏បានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួមសរុប ចំនួន ៣៤៧៤រូប។

បើតាមប្រសាសន៍ឯកឧត្តម ម៉ម សារិន នាយកខុទ្ទកាល័យគណបក្សប្រជាជនកម្ពូចា និងជាគណ:ចាត់តាំងកម្មវិធីបានបញ្ជាក់ថា អង្គសន្និបាតបាន ធ្វើឡើងនាពេលនេះ ស្របពេលដែលគណបក្សទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានសមាជិកគណ:កម្មាធិការកណ្ដាលចំនួន ៨៦៥រូប តែមកដល់ថ្ងៃនេះ មានសមាជិក បានទទួលមរណភាព និងសុំលាឈប់ពីគណបក្សទៅធ្វើជាសមាជិកគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ន មានសមាជិកគណ:កម្មាធិការកណ្ដាលនៅសល់ចំនួន ៨២៦រូប ៕
ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner