ភ្លើងឆេះបន្ទប់ជាន់ទី៣៤ ក្នុងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា កាលពីយប់មិញ

ភ្នំពេញ ៖ អគ្គិភ័យមួយបានកើតឡើងនៅបន្ទប់នៃមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីម៉ោង ជាង៩យប់ ថ្ងៃសៅរ៍ទី១៦ ខែកក្កដា ឆ្នាំ២០២២ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់បន្ទប់ឈ្មោះ SHIN JI IN ភេទស្រី អាយុ២៧ ជនជាតិកូរ៉េ មុខរបរជាអ្នកទិញលក់អចលនទ្រព្យ ។ ដោយឡែកសម្ភារៈ ក្នុងបន្ទប់លេខ ៣៤១៧ ជាន់ទី៣៤ ទំហំ ៥ម៉ែត្រ គុណ១០ម៉ែត្រ ជាប្រភេទសំណង់(អាគារខុនដូរ)និងឆេះសម្ភារៈប្រើប្រាស់ទាំងស្រុង ។

ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរបួសនោះឡើយ ។រថយន្តការិយាល័យបង្ការនិងសង្គ្រោះអគ្គិភ័យជាច្រើនអង្គភាពបានមកដល់ជាច្រើនគ្រឿង បានជួយអន្តរាគមន៍ហើយបានរលត់ទៅវិញនៅម៉ោងជាង១០ថ្ងៃ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner