រថយន្តស៊េរីទំនើបបើកឡើងសួនវិមានឯករាជ្យ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកJAGUAR សង្ស័យអ្នកបើកបរលឿនពេកខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតឡើងលើសួនជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង ៩និង ៤០ នាទីយប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចសួនវិមានឯករាជ្យ តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនិងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកJAGUAR ពណ៌សពាក់ស្លាកលេខភ្នំពេញ2BP-5105 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចរង្វង់មូលវិមានឯករាជ្យផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលចង្កូតឡើងលើសួនច្បារទៅមុខលែងរួចចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាបន្ត៕ដោយ៖ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner