ស្ត្រីម្នាក់បានស្លាប់ ក្រោយធ្លាក់ចូលស្រះ ត្រូវបានក្រពើវាយប្រហារ
អត្ថបទដោយ៖
លន់ សារ៉ាត
វ៉ាស៊ីនតោន៖ មន្ត្រីបាននិយាយថា ស្ត្រីអាយុ ៨០ឆ្នាំម្នាក់បានស្លាប់នៅក្នុងរដ្ឋ Florida បន្ទាប់ពីលោកស្រីបានធ្លាក់ចូលទៅក្នុងស្រះមួយ ក្នុងទីលានវាយកូនហ្គោលនៅផ្ទះ ហើយត្រូវបានវាយប្រហារដោយសត្វក្រពើពីរក្បាល។
បើយោងតាមការិយាល័យតម្រួត Sarasota បានឲ្យដឹងថា លោកស្រី Rose Wiegand បានធ្លាក់ចូលទៅក្នុងស្រះទឹកនៅ Englewood Florida ល្ងាចថ្ងៃអាទិត្យ ហើយ តស៊ូដើម្បី ឲ្យនៅអណ្តែតលើទឹក។
ប៉ុន្តែសត្វក្រពើពីរក្បាលត្រូវបានគេឃើញនៅក្បែរនោះ ហើយទីបំផុត ពួកវាក៏មកវាយប្រហារលើលោកស្រី។ លោកស្រីត្រូវបានគេប្រកាសថាស្លាប់នៅកន្លែងកើតហេតុ៕ ប្រែសម្រួលដោយ៖ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ