ទីលានចាក់សំរាមដែលមានលក្ខណៈស្តង់ដារបន្ទាប់ពីកសាងរួចរាល់នឹងត្រូវប្រគល់ឱ្យរដ្ឋបាលខេត្តកំពត ទទួលគ្រប់គ្រង់ប្រើប្រាស់នៅចុងខែសីហាខាងមុខនេះ

ខេត្តកំពត ៖ ថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ខេត្តកំពតទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង់សំណល់រាវ និងរឹងដ៏សំខាន់មួយ ពីធនាគារអភិវឌ្ឍន៍អាស៊ី ហើយនៅចុងខែសីហា ឆ្នាំ២០២២នេះ ក្រសួងនឹងប្រគល់ការងារគ្រប់គ្រង ថែទាំប្រើប្រាស់ទីលានកប់សំរាមដែលមានលក្ខណៈស្តង់ដារ មកឲ្យរដ្ឋបាលខេត្តគ្រប់គ្រង និងថែទាំ ហើយរដ្ឋបាលខេត្តក៏បានអះអាងថានឹងប្រើប្រាស់ឱ្យអស់លទ្ធភាព និងថែទាំឲ្យបានល្អព្រមទាំងខិតខំបំផុសជំរុញឲ្យពលរដ្ឋប្រើស្លឹកធម្មជាតិ វេចខ្ចប់អាហារដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក ។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងជំហ៊ាន២ មានអនុគម្រោងប្រព័ន្ធលូ ស្ថានីយ៍ចម្រោះទឹកកខ្វក់ និងសាងសង់ទីលានកប់សំរាមស្តង់ដានៅថ្ងៃទី ១៨ ខែកត្តដា ឆ្នាំ២០២២ នៅសាលាខេត្តកំពត ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់ឲ្យដឹងថា ក្រុងកំពតជាក្រុងដ៏សំខាន់មួយ ស្ថិតនៅតាមបណ្តោយផ្លូវរបៀងអាស៊ានលេខ ១២៣ ដែលភ្ជាប់ពីក្រុងបាំងកក មកកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាម ដូច្នេះហើយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ គិតគូអំពីបញ្ហាបរិស្ថាន អនាម័យ និងសោភណ្ឌភាពក្រុង ដើម្បីទាក់ទាញអ្នកវិនិយោគ ។ ឯកឧត្តមបានបញ្ជាក់ថា អនុគម្រោងសាងសង់ ប្រព័ន្ធលូ ស្ថានីយ៍បូម និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចុប្បន្នសម្រេចបានប្រមាថ ៦៩ភាគរយហើយ ចំណែកទីលានចាក់សំរាមស្តងដា សម្រេចបាន ៩៥ភាគរយ ហើយក្រសួងនឹងប្រគល់ការងារគ្រប់គ្រង់ និងថែទាំប្រើប្រាស់ មកឲ្យរដ្ឋបាលខេត្តនៅចុងខែសីហាឆ្នាំ២០២២នេះ ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានបញ្ជាក់ថា បញ្ហាគ្រប់គ្រង់កាកសំណល់ ពិសេសការទុកដាក់សំរាម ជារឿងចាំបាច់ ព្រោះខេត្តកំពត ជាខេត្តគោលដៅទេសចរណ៍ មានសក្ដានុពលច្រើនរាប់មិនអស់ ទីតាំងភូមិសាស្ត្រផ្នែកខាងលើមានភ្នំ ផ្នែកកណ្តាលមានដៃព្រែក និងផ្នែកខាងក្រោមមានផ្ទៃសមុទ្រ អំណោយផលខ្លាំងសំរាប់ការអភិវឌ្ឍន៍ជាតំបន់អេកូទេសចរណ៍។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះខេត្តមានទីលានកប់សំរាមក៏ដោយ រដ្ឋបាលខេត្តបានគ្រោងដាក់ផែនការ នឹងបំផុសគំនិតពលរដ្ឋ អាជីវករ សេវាករទេសចរណ៍ទាំងអស់ ឲ្យវេចខ្ចប់ម្ហូបអាហារ ដោប្រើស្លឹកចេក ឬស្លឹកឈូកវិញ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។

នៅក្នុងឱកាសនោះដែរបើតាម ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ខេត្តបន្ទាប់ ឈ្មោះថា “ទីក្រុងគួរឲ្យចង់រស់នៅ” មានក្រុងបីរបស់កម្ពុជាទទួលបានកញ្ចប់ រួមមានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុងបាវិតខេត្តស្វាយរៀង និងក្រុងកំពត ខេត្តកំពត ដែលទទួលបានកញ្ចប់ថវិកា គម្រោងប្រមាណ ៦០លានដុល្លារ ៕ Sila Sarin

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner