ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកទទួលបានការគាំទ្រច្រើន។ អ្នកអាចធ្វើអ្វីបានទៅតាមបំណងប្រាថ្នា បើទោះបីជាជាបំណងប្រាថ្នានោះមានទំហំធំក្តី។ ប៉ុន្តែទាក់ទងនឹងរឿងលុយកាក់ សូមលោកអ្នករឹតត្បិតសិន កុំទាន់ចាយវាយច្រើនក្នុងពេល នេះ ពីព្រោះប្រហែលជាអ្នកត្រូវការប្រើប្រាស់វាក្នុងពេលខាងមុខ។ ក្នុងនោះការខ្ចីបុល ការជំពាក់រឿងលុយកាក់គឺមើលមិនឃើញពីការទទួលបានសំណងនោះទេ។ ចំណែកស្ថាន ភាពខាងក្រៅ សូមពិនិត្យពិច័យអោយបានល្អិតល្អន់ ក្នុងនោះប្រសិនបើអ្នកចេះតែទទួល យកភាពមិនប្រក្រតី ស្ថានភាពផ្លូវអារម្មណ៍របស់អ្នកនឹងរងផលប៉ះពាល់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើកិច្ច ការងារសំខាន់ ក៏ដូចជាការចុះហត្ថលេខានោះទេ។ ប្រសិនបើអ្នកពន្យាពេលក្នុងការសម្រេច ចិត្ត លើការងារសំខាន់ ពិសេសការបណ្តាក់ទុននោះអ្នកនឹងអាចបញ្ចៀសការខាតបង់ធំដែល អាចនឹងកើតឡើងនៅក្នុងពេលនេះ។ ហោរាអាជីពណែនាំកុំឲ្យវង្វេងចេញពីផ្លូវដែលអ្នក ប៉ងប្រាថា្ន។ បើទោះបីជាក្នុងពេលឥឡូវនេះ លោកអ្នកគ្មានឳកាសដើម្បីអនុវត្តន៍ការងារឲ្យ ទទួលបានផលដែលប៉ងប្រាថ្នាក្តីនៅពេលខាងមុខនេះយ៉ាងជាក់ប្រាកដណាស់។ ក្រៅពីនេះ អ្នកគួររកពេលវេលាខ្លះសម្រាប់ការកំសាន្តដើម្បីឲ្យអ្នកទទួលបានអារម្មណ៍ជ្រះថ្លា។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យធ្វើការវាយតម្លៃរាល់ កិច្ចការដែលបានអនុវត្តន៍កន្លងមក និងជាពិសេសគឹហេតុការណ៍ដែលកំពុងកើតឡើងនៅ ពេលនេះ។ ស្ថានភាពនៅខាងក្រៅមានឥទ្ធិពលទៅលើកិច្ចការងាររបស់អ្នក ហើយប្រសិន បើអ្នកមានការធ្វេសប្រហែស នោះបញ្ហា ឬការខាតបង់នឹងយាយីលោកអ្នកមិនខាន។ ក្នុងនោះសូមយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ ចាប់ផ្តើមពន្យារពេលក្នុងការចាយ វាយច្រើន ហើយធ្វើឲ្យបានភាពជាក់លាក់បំផុតចំពោះខ្ទង់ចំណាយទាំងអស់។ សូមចងចាំ ថាកំហុសរបស់អ្នកនឹងអាចដឹតដាមក្នុងពេលយូរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលកើតលាភ កើតទ្រព្យចំពោះលោក អ្នក។ រាល់បំណងប្រាថ្នាទាំងអស់នឹងត្រូវបានបំពេញ ហើយទាំងនេះជាលទ្ធផលជាក់ លាក់ដែលកើតចេះពីការខិតខំប្រឹងប្រែងក្នុងពេលកន្លងមក។ ក្នុងនោះ បញ្ហានានាត្រូវបាន កំចាត់ពីផ្លូវរបស់អ្នកយ៉ាងស្អាតជ្រះស្រឡះ ដែលនេះនឹងកាន់តែជួយលើកស្ទួយជំហាន របស់អ្នកឲ្យកាន់តែបានទៅដល់គោលដៅ។ ទន្ទឹមនឹងនេះ លោកអ្នកមិនចាំបាច់ត្រូវទន្ទឹង រងចាំពេលវេលាសម្រាប់ការផ្លាស់ប្តូរនោះទេ ពីព្រោះថ្ងៃនេះជាពេលវេលាដែលសក្តិសម គ្រប់កាលទេសទាំងអស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះរាល់ការងារទាំងអស់នឹងដំណើរការទៅ ដោយរលូន និងដោយភាពត្រឹមត្រូវបំផុត ដូច្នេះសម្រាប់លោកអ្នកបំពេញការងារផ្នែកការិ យាល័យនឹងកាន់តែទទួលបានភាពងាយស្រួល។ ថ្ងៃនេះហោរាសាស្រ្តតម្រូវឲ្យ អ្នកបោះបង់ ចោលការសង្ស័យ និងកង្វល់មួយចំនួនដែលឥតបានលទ្ធផលសម្រាប់ការងារ។ កុំលាយឡំ បញ្ហាផ្ទាល់ខ្លួនជាមួយការងារជាដាច់ខាតពីព្រោះអ្នកនឹងអាចបាត់បងប្រជាប្រិយភាព ព្រោះ ចំណុចអាត្មានិយម។ ប៉ុន្តែនេះមិនមែនមានន័យថា លោកអ្នកត្រូវធ្វើការដើម្បីបំពេញចិត្ត នរណាម្នាក់នោះទេ។ ក្រៅពីនេះ លោកអ្នកទទួលបាន ការគិតដ៏សមហេតុផល។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកកុំទាន់ធ្វើកិច្ចការងារសំខាន់ ហើយក៏មិនចាំបាច់ត្រូវរំពឹងភាពភ្ញាក់ផ្អើលណាមួយនោះទេ ពីព្រោះពេលវេលាជោគជ័យ និងលាភយសដែលអ្នកកំពុងរងចាំមិនទាន់បានមកដល់នៅឡើងនាពេលនេះ។ សូមបន្ត ការងារទៅតាមផែនការដែលអ្នកបានគូសវាសទុក ពីព្រោះលោកអ្នកបានដើរ នៅលើផ្លូវ ដែលត្រឹមត្រូវ។ លើសពីនេះ សូមមានការ អត់ធ្មត់ចំពោះទំហំការងារ កុំបង្ហាញភាពនឿយ ហត់ ឬការខកបំណងជាមួយនឹងលទ្ធផលការងារ។ ស្ថានភាពល្អៗ និងភាពចម្រើនរុងរឿង កំពុងធ្វើដំណើរមកប្រកៀកនឹងដៃរបស់អ្នកហើយ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ការ ធ្វើទំនាក់ទំនង និងបង្កើនមិត្តភាពជាមួយដៃគូពាណិជ្ជកម្ម។ ការសហប្រតិបត្តិការរបស់ អ្នកនឹងនាំត្រឡប់មកវិញនូវភាពចម្រើនលូតលាស់ និងស្ថេរភាពការងារដ៏រឹងមាំ។ ផ្ទុយទៅ វិញ សូមកាត់បន្ថយការទាមទាររបស់អ្នកចំពោះអ្នកដទៃ ពិសេសមនុស្សរូមការងារជាមួយ គ្នា។ វាមិនចាំបាច់អ្វីដែលអ្នកត្រូវការការជួយទំនុកបម្រុងនានាពីពួកគេនោះទេ ដោយសារ លោកអ្នកមានលទ្ធភាពដោះស្រាយអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងអោយទទួលបានភាពជោគ ជ័យ។ ក្រៅពីនេះ លោកអ្នកអាចការពារទស្សនៈយោបល់ និងធ្វើការគ្រប់គ្រងការងារបាន ងាយជាងពេលធម្មតា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកកំពុងមាន សញ្ញាណល្អគួរឲ្យចាប់អារម្មណ៍។ អ្នកក៏អាចធ្វើអ្វីទៅតាមគោលបំណងរបស់ខ្លួនបានដែរ គ្រាន់តែអ្នកត្រូវពឹងអាស្រ័យជាដាច់ខាតចំពោះពត៌មានលំអិត ដើម្បីបញ្ចៀសភាពរឹងស្ទះ នានាដែលកំពុងមានសញ្ញាណវិជ្ជមាននៅពេលនេះ។ សូមជៀសវៀងការប្រើប្រាស់ពាក្យ សំដីរិះគន់ ពីព្រោះវានឹងមិននាំទៅដល់ការយល់ដឹង ឬអាចកែប្រែអ្វីឲ្យប្រសើរនោះទេ។ ក្រៅ ពីនេះលោកអ្នកនឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ពីព្រោះរាល់ឧបសគ្គតែងតែត្រូវបានគេ ជួយដោះស្រាយឲ្យបានជ្រះស្រឡះដោយងាយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពព្រមានថា អ្នកនឹងអាចរងសម្ពាធ ផ្លូវអារម្មណ៍ពីសំណាក់ចៅហ្វាយនាយ ឬដៃគូការងារ។ បើទោះបីជាយ៉ាងណាក៏ដោយ សូម កុំបោះបង់ចោលជំហរ និងគម្រោងផែនការរបស់ខ្លួន ពីព្រោះស្ថានភាពនឹងប្រែជាល្អប្រសើរ ក្នុងពេលថ្ងៃតែម្តង។ ចាប់ពីពេលថ្ងៃទៅ អ្នកអាចធ្វើអ្វីបានដោយងាយស្រួល ដោយគ្មាន ភាពរឹងស្ទះនោះទេ។ ប្រហែលជាក្នុងពេលនេះ អាថ៌កំបាំងក្នុងការិយាល័យមានភាពចាំបាច់ កុំនិយាយស្តីច្រើនឲ្យគេចាប់ថ្នាក់បាន។ ក្រៅពីនេះសូមមានចិត្តសណ្តោសប្រណី ឬយកល្អ ធ្វើបុណ្យចែករំលែកខ្លះគឺកាន់តែប្រសើរដល់ផ្លូវចិត្ត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីចុះហត្ថ លេខាលើកិច្ចការសំខាន់ៗនោះទេ។ អាស្រ័យហេតុនេះសូមផ្អាកការងារសំខាន់មួយរយៈ ពេលសិនដោយរងចាំឳកាសល្អនៅថ្ងៃខាងមុខ។ ក្នុងពេលនេះយកល្អប្រើប្រាស់ពេលវេលា និងបទពិសោធន៍ធ្វើការវាយតម្លៃស្ថានភាពដែលបានកើតឡើងទាំងអស់។ ព្យាយាមយល់ពី ដំណើរការដែលនៅជុំវិញខ្លួន។ កុំជឿនូវអ្វីដែលអ្នកបានមើលឃើញទាំងអស់ ពីព្រោះការ ប្រយ័ត្នប្រយែងតែម្យ៉ាងនឹងអាចជួយកែប្រែស្ថានភាពអាក្រក់បានច្រើន។ បើទោះបីជាស្ថាន ភាពដែលអ្នករំពឹងមិនទាន់អាចកើតឡើង លោកអ្នកនៅតែអាចទទួលបានលទ្ធផលសមរម្យ ចំពោះការខិតខំប្រឹងប្រែង។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នកនឹង ផ្តល់នូវទិន្នផលដែលល្អប្រសើរណាស់។ ជាពិសេសលោកអ្នកជាអាជីវករអាចនឹងទទួលបាន អតិថិជនល្អ ដែលអាចផ្តល់លំនឹងដ៏ប្រសើរសម្រាប់ស្ថានភាពហរិញ្ញវត្ថុ។ ពិសេសឧបសគ្គ របស់អ្នកនឹងអាចរលាយទៅបាត់ក្នុងពេលនេះផងដែរ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុង ការផ្តើមអនុវត្តការងារដែលអ្នកប្រាថ្នា។ សូមចងចាំថា បើទោះបីជាលោកអ្នកមានមហិច្ចតា ធំបែបណាក្តី ក៏អ្នកអាចអនុវត្តបាននៅពេលនេះដែរ។ ក្រៅពីនេះ សូមអ្នកកុំសម្តែងភាព សាកល្បង ភាពមិនច្បាស់លាស់ និងការប្រថុយប្រថានជាដាច់ខាត ពីព្រោះវានឹងធ្វើឲ្យអ្នក បាត់បង់ទំនុកចិត្តពីអ្នកដទៃ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានការផ្លាស់ប្តូរយ៉ាងវិជ្ជមានជា ច្រើន។ លោកអ្នករំពឹងថាទទួលបានដំនឹងដែលរីករាយសម្រាប់ជីវិតឯកជន រួមទាំង អំណោយផលល្អទាក់ទងនឹងការងារ ដូចជាការតម្លើងប្រាក់ឧបត្ថម្ភ ការផ្តលឪកាសថ្មី ក៏ដូចជាការតម្លើងឋានៈតួនាទីផងដែរ។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញ ច្រើន ចំណែកបញ្ហាហិរញ្ញវត្ថុដែលជាភាពស្មុគ្រស្មាញកន្លងមកនឹងអាចដោះស្រាយបាន ក្នុងពេលនេះ។ ក្រៅពីនេះ សូមលោកអ្នកប្រើប្រាស់ពេលវេលាខ្លះក្នុងការចូលរូមសកម្មភាព សង្គម ការងារជាក្រុម និងការចែករំលែកបទពិសោធ៍ ដើម្បីទទួលបានប្រយោជន៍ក្នុងទំនាក់ ទំនងកាន់តែប្រសើរ។
ចំណាំៈ
ឆ្នាំទាំង៤ ថោះ មមី ច កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងធំនឹងហូរចូលផ្ទះរបស់អ្នក ហើយការតម្លើងឋានៈតួនាទីនឹងត្រូវបានធានានៅថ្ងៃនេះ។