ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់ និងដកហូតកាំភ្លើងខ្យល់១ដើម

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀន និងដកហូតកាំភ្លើងខ្លីខ្យល់១ដើម កាលពីម៉ោង១និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ុយ រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងឈ្មោះ ឆៃ សំអឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner