រថយន្តហុីយ៉ាន់ដាយ បុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយ បណ្តាលឲ្យដាច់ទ្រុងធ្លាក់ចេញមកក្រៅ និងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តហុីយ៉ាន់ដាយ មួយគ្រឿងដឹកសម្ភារៈ ជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀមតាមចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នករួមដំណើរកៀបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ចំណែកតៃកុងរងរបួសស្រាល និងដាច់ទ្រុងរថយន្តធ្លាក់មកក្រៅ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខ រោងចក្រក្រោន តាមបណ្តោយផ្លូវមហាវិថីចោមចៅ(អតីតវេងស្រេង) ស្ថិតក្នុងសង្កសត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3A-0184 ចតស្ងៀមនៅចិញ្ចើមផ្លូវក្នុងទិសដៅពីកើតលិច នៅចំណុចកើតហេតុខាងលើ ដោយមិនមានដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ លុះមកដល់ម៉ោងកើតហេតុ ក៏មានរថយន្ដម៉ាកហុីយ៉ាន់ដាយមួយគ្រឿងដឹកសម្ភារៈ ពណ៌សស្លាកលេខភ្នំពេញ3E-5084បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរទិសដៅពីលិចទៅកើត ស្របគ្នាក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នករួមដំណើរគៀបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ចំណែកអ្នកបើកបររងរបួសស្រាល ។ ឯទ្រុងរថយន្តក៏បានដាច់ធ្លាក់ចេញមកក្រៅ។ ភ្លាមៗនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner