លោក ដូណាល់ ត្រាំ ចង់សហការជាមួយចិន និងបណ្តាប្រទេសដទៃទៀត ដើម្បីផលិតវ៉ាក់សាំង COVID-19 ឲ្យសហរដ្ឋអាម៉េរិក

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានបង្ហាញឆន្ទៈចង់ធ្វើការជាមួយចិន ឬក៏បណ្តាប្រទេសដទៃទៀត ដើម្បីទទួលជោគជ័យក្នុងការផលិត ឬអភិវឌ្ឍវ៉ាក់សាំង COVID-19 សម្រាប់សហរដ្ឋអាម៉េរិក បើទោះបីជាមានភាពតានតឹងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និង ប៉េកាំងក៏ដោយនោះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។

នៅពេលត្រូវបានសួរនាំថាតើរដ្ឋាភិបាលនឹងសហការជាមួយចិន ក្នុងការអភិវឌ្ឍវ៉ាក់សាំងសម្រាប់ប្រជាជនអាម៉េរិកដែរឬទេនោះ លោក ដូណាល់ ត្រាំ បានឆ្លើយតបវិញថា យើងមានឆន្ទៈធ្វើការជាមួយនឹងមនុស្សគ្រប់គ្នា ដែលអាចនាំយកពួកយើងទទួលបានលទ្ធផលល្អមួយ ។

ការអត្ថាធិប្បាយខាងលើនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា វ៉ាក់សាំងដែលកំពុងស្ថិតក្នុងការអភិវឌ្ឍដោយស្ថាប័នស្រាវជ្រាវឱសថនៃយោធាចិន និង ក្រុមហ៊ុន ខេនស៊ីណូបាយអូឡូជីក ក្រោយការចាក់វ៉ាក់សាំងនេះ ទៅលើអ្នកស្ម័គ្រចិត្តប្រកបដោយសុខភាពល្អចំនួន ៥០៨នាក់ ភាគច្រើនក្នុងចំណោមពួកគេមានការអភិវឌ្ឍប្រព័ន្ធភាពសុំា ដែលអាចទប់ទល់នឹងវីរុសកូរ៉ូណាថ្មីបាន ហើយក៏មិនមានបញ្ហាដល់សុខភាពនោះដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner