ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់បឹងទំពុន១ បាននាំយកអំណោយនិងថវិកាជូនពលរដ្ឋចាស់ជរាគ្មានទីពឹង ជនពិការ និងប្រជាពលរដ្ឋទីទាល់ក្រ នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ និងណែនាំជាប្រចាំ ដល់ក្រុមការងារទាំងអស់ ឱ្យចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដេីម្បីស្វែងយល់អំពីផលលំបាក បញ្ហាប្រឈម សំណូមពរ និងស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិទាំង១១ នៃសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

ជាក់ស្តែងបន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារភ្លាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់បឹងទំពុន១ បានចុះជួយសំណេះសំណាល សួរសុខទុក្ខ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងបាននាំយកអំណោយជាសម្ភារ និងថវិកា ជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ និងជនទីទាល់ក្រ ចំនួន ១៣គ្រួសារ ( នៅភូមិ សន្សំកុសល៣ ចំនួន ១១គ្រួសារ សន្សំកុសល១ ចំនួន ១គ្រួសារ និងភូមិចំរេីនផលចំនួន ១គ្រួសារ ) ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ១០មុឺនរៀល រួមជាមួយអង្ករ ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកសុីអុីវ និងត្រីខ ។

បងប្អូនប្រជាពលរដ្ឋ បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដោយបានឯកឧត្តម ស ថេត ចំណាយពេលវេលាចុះផ្ទាល់ដល់ខ្នងផ្ទះរបស់ពួកគាត់ ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner