គ្រួសារក្រីក្ររស់នៅតាមបណ្តោយផ្លូវរថភ្លើង និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៥០០គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ពីសមាគមមិត្តយើង

ភ្នំពេញ ៖ សមាគមមួយដែលមានឈ្មោះថា សហគមមិត្តយើង បាននាំយកអំណោយទៅចែកជូនដល់បងប្អូនពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាពចំនួន ៥០០គ្រួសារ ក្នុងនោះក៏មានអ្នកប្រកបរបរក្រៅប្រព័ន្ធរួមមានដូចជាអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី និងអ្នកដឹកជញ្ជូនជាដើម ។

កញ្ញា ផាន់ សុនីតា អនុប្រធានសមាគមមិត្តយើង បានលើកឡើងក្នុងពិធីដែលរៀបចំឡើងកាលពីពេលថ្មីៗនេះថា៖ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាជនទីទាល់ក្រ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ រស់នៅតាមបណ្តោយផ្លូវរថភ្លើង ដែលកំពុងតែជួបប្រទះការខ្វះខាត់ជីវភាព សមាគមមិត្តយើង ដោយមានការចូលរួមគាំទ្រពីរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ និងបឹងកក់ទី២ បានរៀបចំបង្កើតជាកម្មវិធីសប្បុរសធម៌មួយ ដើម្បីចែកអំណោយជូនដល់បងប្អូនដែលជួបការលំបាកជីវភាពគ្រួសារ។

កញ្ញាក៏បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះ អំណោយជាគ្រឿងឧបភោគ បរិភោគ ប្រមាណជិត ១ម៉ឺនកញ្ចប់ហើយដែលសមាគមមិត្តយើង បានចែកជូនដល់បងប្អូនដែលមានការខ្វះខាត ហើយសមាគមជឿជាក់ថា កម្មវិធីសប្បុរសធម៌នេះ នឹងកើតមានជាបន្តបន្ទាប់នាថ្ងៃអនាគត។ សកម្មភាពនេះផងដែរបានគាំទ្រតាមរយៈការចូលរួមឧបត្តម្ភជាថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារៈ ពីក្រុមយុវជន និងដៃគូសហការ និងអភិវឌ្ឍផ្សេងៗផងដែររួមមាន៖ Yinkok Food Corp, Wing, Daily Fresh Foods Cambodia និង IQPS Trading។

គួរបញ្ជាក់ថា សមាគម មានគោលបំណងក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព កសាងបណ្តាញ ផ្តល់ឱកាសការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅ ប្រឹក្សាយោបល់ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសការងារសង្គម ក៏ដូចជាការងារសប្បុរសធម៌នានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner