អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ការកែលំស្ថានីយ៏បូមទឹក និងប្រពន្ធ័ប្រឡាយបឹងត្របែកមិនមែនគោបាត់ទើបធ្វើរបងនោះទេ
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំស្ដីពីការងារស្ថាបនាជញ្ជាំងបេតុងទប់ដី ចាក់ដីពទ្ធ័ជុំវិញអាងស្តុក និងការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក នាព្រឹកថ្ងៃទី២០កក្កដានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ការងារស្តារអាងស្តុកទឹក ការស្ថាបនាជញ្ជាំងបេតុងទប់ដីពទ្ធ័ជុំវិញអាងស្តុកទឹក និងស្ដារ ភក់ចេញពីអាង និងប្រឡាយបឹងត្របែកក៏ដូចជាការកែលំអរដាក់ម៉ូទរ័បូមថ្មីដែល មានសមត្ថភាពបូមខ្លាំង គឺយើងគ្រោងធ្វើតាំងពី២ឆ្នាំមុនមកម្លេះដោយបានបញ្ជាទិញម៉ូទ័របូមពីប្រទេសអាល្លឺម៉ង់ ។ ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានដោយសារ ការរាតត្បាត នៃជំងឺកូវីដ.១៩ ។ មិនមែនទាល់តែមានភ្លៀងទើបយើងធ្វើ ឬថាទាល់តែគោបាត់ទើបធ្វើរបងនោះទេ។
កាលពីព្រឹកថ្ងៃចន្ទ័ ឯកឧត្តម អភិបាលរួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ បានចុះទៅពិនិត្យជាក់ស្តែងតាមស្ថានីយ៍បូមទឹក និងប្រឡាយបង្ហូរទឹកមានស្ថានីយ៍បឹងត្របែក ស្ថានីយ៍បឹងទំពន់ ប្រឡាយស្ទឹងមានជ័យជាដើម ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២០កក្កដានេះដែរ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការស្តារប្រឡាយនៅប៉ែកខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញធ្វើយ៉ាងណា រំដោះទឹកជំនន់ទឹកភ្លៀងចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យបានជាអតិបរមា ។ ដោយឡែកការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែករួមទាំងការ
ស្ថាបនាជញ្ជាំងបេតុង ការចាក់ដីព័ទ្ធជុំវិញអាងស្តុកបឹងត្របែក ក៏កំពុងដំណើរការ បានមួយផ្នែករួចហើយអនុវត្តដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។ តែការងារនេះក៏ជួបការលំបាក ដោយប៉ះទៅលើសំណង់មិនរៀបរយ ឬសំណង់រំលោភលើចំណី ឬក្នុងអាងស្តុកទឹក។
ពាក់ពន្ធ័បញ្ហានេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណៈការលើកស្លាកបង្ហាញពីគម្រោង ស្តារអាងស្តុកទឹកនេះដោយដាក់ឲ្យបានច្រើនកន្លែងដើម្បីឲ្យប្រជាពលរដ្ឋ បានជ្រួតជ្រាបពីច្បាប់ ចំណែកអាជ្ញាធរដែនដីពាក់ព័ន្ធត្រូវចុះពិនិត្យបង្គោលកំណត់ព្រុំផ្ទៃបឹង ដែលបានបោះរួចហើយ។
ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យបង្កើតក្រុមការងារចំនួន២ គឺទីមួយ ក្រុមការងារបច្ចេកទេស ទី២ ក្រុមការងារដោះស្រាយផលប៉ះពាល់ឱ្យបានរួចរាល់មុននឹងយើងចុះអនុវត្តគំរោងឱ្យបានឆាប់បំផុត។ យើងមិនទុកឱ្យមនុស្សប៉ុន្មាននាក់មករារាំងធ្វើឱ្យស្ទះទឹកក្នុងទីក្រុងទាំងមូលបានទេ គឺយើងទទួលយកមិនបានទេ ៕ ដោយ ថេត វិចិត្រ










