ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យទាំងអស់។ ក្នុងនោះ ថ្ងៃនេះជាពេលវេលាល្អក្នុងការបង្កើតមុខរបរថ្មី បណ្តាក់ទុន និងចាក ចេញពីស្ថានភាពចាស់នានាដែលអ្នកតែងប៉ងប្រាថ្នា។ ចំពោះទំនាក់ទំនងជាមួយនឹងថ្នាក់ លើក៏បានល្អប្រសើរទៀត ដូច្នេះថ្ងៃនេះអ្នកនឹងអាចយល់ដឹងពីព្រឹត្តិការណ៍សំខាន់ៗបានកាន់ តែច្រើន។ លើសពីនេះ អ្នកនឹងទទួលបានភាពសុខដុមរមនាក្នុងផ្លូវចិត្ត និងទំនាក់ទំនងផ្ទាល់ ខ្លួនបន្ថែមផងដែរ។ ប្រការដែលគួរជៀសវាងក្នុងពេលនេះ គឺការភ្ជាប់ករណីនានាទៅនឹងបទ ពិសោធន៍អវិជ្ជមាននៅក្នុងអតីតកាល។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារនានារបស់អ្នកមានសភាពរលូន ល្អប្រសើរណាស់។ លោក អ្នកអាចបំពេញាការងារបានល្អ និងទាល់ពេលវេលា ទាន់តម្រូវការ។ ហើយប្រការដែលកាន់ តែប្រសើរ លោកអ្នកទទួលបានលាភសំណាងច្រើនខាងផ្នែកសម្ភារៈ។ ប៉ុន្តែក៏ប្រហែលជា សូមអោយអ្នកមានការអត់ធ្មត់នឹងទំហំការងារច្រើនដែលនឹងអាចដាក់បន្ទុកមកលើអ្នក។ បើ សិនជាអាចសូមជ្រើសរើសការងារជាអាទិភាព ឬស្នើសុំជំនួយពីមនុស្សរួមក្រុម។ សម្រាប់ សេចក្តីស្នេហា គូស្នេហ៍មានទឹកចិត្តស្មោះត្រង់ល្អនឹងគ្នាណាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានារបស់អ្នកដំណើរការទៅដោយរលូន ហើយលោកអ្នកក៏រំពឹងថាទទួលបានជំនួយច្រើនពីមនុស្សនៅក ក្នុងក្រុមរបស់ខ្លួន។ លើសពីនេះ ពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលបំផុតទៅលើចំណាត់ ការ ឬការដឹកនាំផែនការអនុវត្តនានា។ ថ្ងៃនេះ លោកអ្នកអាចធ្វើការចាកចេញ ផ្លាស់ប្តូររបត់ ការងារ ឬធ្វើដំណើរផ្សងព្រេងបានតាមបំណង។ ផលលាភក្នុងពេលនេះធំ ដូច្នេះហើយសូម រក្សាឳកាសឲ្យបានល្អ។ ធ្វើយ៉ាងណាត្រៀមលក្ខណៈ ហើយពិនិត្យសង្កេតលើការប្រែប្រួល ហើយរកវិធីសម្រប។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះ ទំនាក់ទំនងក្នុងក្រៅ ទាំងឡាយ។ អ្នកអាចនឹងចាញ់បោកបញ្ឆោតគេដោយងាយ ដូច្នេះបើ ទោះបីជាក្នុងសភាព ល្អប្រសើរយ៉ាងណាក្តី ក៏មិនគួរទុកចិត្តទាំងស្រុងនោះដែរ។ ការប្រយ័ត្នប្រយែងនេះ គួរតែ ធ្វើឲ្យបានពេញមួយថ្ងៃតែម្តង។ ក្នុងនោះហាមដាច់ខាត មិនឲ្យចាកចេញដំណើរនៅពេល ព្រឹក ហើយប្រសិនបើធ្វើកិច្ចការគួរមានការពិភាក្សាឲ្យបានល្អិតល្អន់ជាមុនទើបល្អ។ ក្នុងនោះ សូមប្រើប្រាស់ជំនួយជាកជាងការប្រថុយប្រថាន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានលទ្ធភាពខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងអាចបញ្ជៀសបញ្ហាគ្រប់យ៉ាងដែលអាចកើតមានក្នុងពេលនេះ។ ក្នុង នោះ ប្រសិនបើអ្នកមានលទ្ធភាពបន្ថែម សូមកុំភ័យខ្លាចក្នុងការបណ្តាក់ទុន និងការបង្កើត របររកស៊ីតូចធំនៅក្នុងពេលនេះ។ ក្រៅពីនេះ ដោយយោងទៅលើលទ្ធភាពនៃគំនិតយោបល់ល្អៗពីមនុស្សក្នុងក្រុមការងារ លោកអ្នកអាចនឹងដោះស្រាយរឿងធំតូចដែលបានកើតឡើងដោយជោគជ័យ និងដោយសន្តិវិធី។ ដោយឡែក ប្រហែលជាអ្នកគួរតែយកចិត្តទុកដាក់ បន្ថែមជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសសមាជិកក្រុមគ្រួសារតែម្តង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អប្រសើរបំផុតសម្រាប់ចាក ចេញពីស្ថានភាពអវិជ្ជមាននានា ឬស្ថានភាពមុខពីរ។ អ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើ កិច្ចការឲ្យទទួលបានភាពជោគជ័យនៅក្នុងបរិស្ថានថ្មី។ គឺរាល់កិច្ចការងារនានារបស់លោកអ្នកនឹងទទួលបានជោគជ័យយ៉ាងគាប់ចិត្ត ហេតុនេះសូមកុំមានការភ័យខ្លាច សូមសម្រេចចិត្តធ្វើអ្វីដែលអ្នកបានគ្រោងទុក។ លើសពីនេះលោកអ្នកទទួលបានអំណោយផលក្នុងការដោះស្រាយបញ្ហា ការស្វែងយល់ពីករណី ឬពត៌មានសំខាន់ៗបាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសី លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកធ្វើការលើសម៉ោង។ សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំសំចៃកំលាំងរបស់អ្នក ដូច្នេះកុំបង្កើត រូបរាងនៃសកម្មភាពការងារស្វិតស្វាញពេក។ បើអ្នកមានអារម្មណ៍ថានឿយហត់សូមរក ពេលវេលាសម្រាក ឬបែងចែកការងាររបស់អ្នកខ្លះទើបជាការប្រសើរដល់អារម្មណ៍ និងសុខ ភាពរាងកាយ។ ក្នុងពេលនេះក៏មានទំនោរខ្លាំងលើកិច្ចការស្រាវជ្រាវផងដែរ ដូច្នេះគួរយក ចិត្តទុកដាក់ ហើយប្រើប្រាស់អំណោយផលនេះដើម្បីធ្វើឲ្យការងារកាន់តែចម្រើន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់លោកអ្នក ដំណើរការទៅយ៉ាងល្អប្រសើរណាស់ ព្រមទាំងគ្មានផលរំខានអ្វីនោះឡើយ។ ដូច្នេះសូមលោកអ្នកប្រើប្រាស់ឳកាសនេះទាញយកផលឲ្យបានល្អបំផុត ហើយក៏មិនចាំបាច់ត្រូវមានការភ័យខ្លាចនោះទេ។ ក្នុងនោះ លោកអ្នកក៏អាចទទួលដំណឹងចំពោះការធ្វើដំណើរទស្សនកិច្ច និងការពិភាក្សាលើការងារធំផងដែរក្នុងរយៈពេលនេះ ដូច្នេះសូមត្រៀមជានិច្ច។ ក្រៅពីនេះ ប្រសិនបើលោកអ្នកនឹងរៀបពិធីមង្គល គួរតែចាប់ផ្តើមធ្វើនៅរវាងពេលព្រឹកប៉ុណ្ណោះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកអាចឈានទៅរក ភាពជោគជ័យបាន ប៉ុន្តែលោកអ្នកក៏អាចប្រទះនឹងភាពរាំងស្ទះ ឬបញ្ហាប្រទាក់ក្រឡាមួយ ចំនួនផងដែរ ដូច្នេះសូមមានភាពភ័យឆ្លាត រហ័សរហួន និងដោះស្រាយស្ថានភាពអវិជ្ជមាន ឲ្យទាន់ពេលវេលា។ លោកអ្នកអាចកែប្រែស្ថានភាពពីយ៉ាប់យឺនមកជាល្អប្រសើរវិញបាន ប្រសិនបើអ្នកវិធីសាស្រ្តនានាដែម្បីទទួលខុសត្រូវលើការងារ បើទោះជាការងារនោះតូចតាច ក្តី។ ក្រៅពីនេះ លោកអ្នកអាចស្វែងយល់ពីស្ថានភាព ហើយធ្វើការសម្រប ឬដោះស្រាយ បញ្ហានានាបានល្អប្រសើរបំផុត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារ និងមុខរបរនានានឹងទទួលបាន ផលជាទីគាប់ចិត្តក្រៃលែង ដូច្នេះសូមត្រៀមខ្លួនទទួលយកអំណោយផលនេះ ជាពិសេស ប្រើប្រាស់ពេលវេលាដែលអ្នកាមនឲ្យបានរឹតរឹងបំផុត។ ជាងនេះទៅទៀត សូមរក្សាពាក្យ សំដី និងអាកប្បកិរិយាល្អ។ គោរពទស្សនៈវិស័យដែលត្រឹមត្រូវ ហើយមិនគួរមានគំនិតទុទិដ្ឋិ និយមសោះឡើយ។ ប្រសិនបើ លោកអ្នកចង់ធ្វើការផ្លាស់ប្តូរកន្លែងការងារគឺអាចធ្វើទៅបាន ដោយសេរី ពីព្រោះឧបសគ្គគឺត្រូវបានកំចាត់ចេញទាំងស្រុង។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងរដ្ឋ និងឯកជននឹងទទួលបាន ទិន្នផលល្អប្រសើរ ជាទីគាប់ចិត្ត។ ថ្ងៃនេះអ្នកមិនចាំបាច់ត្រូវធ្វើទំនាក់ទំនងច្រើនពេកនោះទេ ក្នុងនោះក៏គួរមានគំលាតឲ្យបានសមរម្យពីថ្នាក់លើផងដែរ។ ការចរចាច្រើន គ្មានប្រយោជន៍ ទេ ប៉ុន្តែអាចធ្វើឲ្យមានកំហុសខុសឆ្គងទៅវិញ។ លើសពីនេះ សូមបញ្ចេញមតិរបស់អ្នកក្នុងទម្រង់ដែលត្រឹមត្រូវ ហើយដែលមិនប៉ះពាល់ជាដាច់ខាតទៅលើផលប្រយោជន៍មនុស្សរួម ក្រុម។ ក្រៅពីនេះ ប្រហែលជាអ្នកគួរប្រយ័ត្នរបួសស្នាមតិចតួចលើរាងកាយ នៅរវាងពេល ព្រឹក។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះសូមលោកអ្នកអនុវត្តការងារដោយសន្សឹមៗ។ មិនចាំបាច់ ត្រូវធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មីក្នុងពេលនេះទេ ដោយសារឧបសគ្គកំពុងតែនៅ ចំកណ្តាលផលតែម្តង។ សូមបន្តការងារចាស់សិន ហើយប្រើប្រាស់ពេលវេលា ព្រមទាំង ចំណេញជំនាញដែលមានអនុវត្តការងារក្រោមបន្ទុកឲ្យបានល្អប្រសើរបំផុត។ ចំពោះបញ្ហា បំណុល គឺជាចំណុចដែលអ្នកត្រូវតែជៀស មិនដូច្នោះទេវាបង្ករបញ្ហាច្រើនសម្រាប់ការងារ រួមទាំងភាពរីករាយរបស់អ្នកផងដែរ។
ចំណាំៈ
ឆ្នាំទាំង៥ ជូត រោង ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរ បំផុតសម្រាប់ការចាកចេញទៅកាន់ស្ថានភាពអាជីពថ្មី។ ផលលាភ ទ្រព្យសម្បត្តិ ថែមទាំង កិត្តិយសនឹងកើតឡើងចំពោះលោកអ្នក។