សមាជិកព្រឹទ្ធសភាអាមេរិក ឈានដល់កិច្ចព្រមព្រៀង លើការធ្វើវិសោធនកម្មច្បាប់ ដើម្បីបញ្ឈប់បេក្ខជន ពីការលួចបន្លំការបោះឆ្នោត

វ៉ាស៊ីនតោន៖ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែមក ទីបំផុតសមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមបានប្រកាសពីសំណើចំនួនពីរ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលរៀបចំឡើងដើម្បីបិទគម្លាតនៅក្នុងច្បាប់សហព័ន្ធ និងការពារបេក្ខជននាពេលអនាគតពីការលួចបន្លំសន្លឹកឆ្នោត។

វិធានការនេះ ត្រូវបានគេហៅថា កំណែទម្រង់ការបោះឆ្នោត និងច្បាប់កែលម្អការផ្លាស់ប្តូរប្រធានាធិបតី និងច្បាប់ស្តីពីសុវត្ថិភាព និងការការពារការបោះឆ្នោតឱ្យកាន់តែប្រសើរឡើង (the Electoral Count Reform and Presidential Transition Improvement Act and the Enhanced Election Security and Protection Act) ដែលត្រូវបានដឹកនាំដោយសមាជិកព្រឹទ្ធសភាលោកស្រី Susan Collins, R-Maine និង Joe Manchin, D-W.Va។

ការធ្វើវិសោធនកម្មច្បាប់នេះមានគោលបំណងស្វែងរកការបិទចន្លោះប្រហោងនៅក្នុងច្បាប់បោះឆ្នោត ដែលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តរបស់គាត់ដែលព្យាយាមកេងចំណេញ ដើម្បីរក្សាគាត់ឱ្យកាន់អំណាច ទោះបីជាគាត់បរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០ក៏ដោយ។

ការធ្វើវិសោធនកម្មច្បាប់ដំបូងនឹងបញ្ជាក់ពីតួនាទីរបស់អនុប្រធានក្នុងការរាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតនៃមហាវិទ្យាល័យ, បង្កើនរបារសម្រាប់សមាជិកសភាដើម្បីជំទាស់ និងព្យាយាមការពារអ្នកបោះឆ្នោតក្លែងក្លាយពីការជ្រៀតជ្រែកក្នុងដំណើរការនេះ។ ទី២ គឺសំដៅការពារអ្នកបោះឆ្នោត។

ការធ្វើវិសោធនកម្មច្បាប់ខាងលើនេះកើតឡើងនៅពេលដែលគណៈកម្មាធិការសភានៅថ្ងៃទី៦ ខែមករាកន្លងទៅ បានរៀបចំធ្វើសវនាការសាធារណៈចុងក្រោយរបស់ខ្លួន ដោយនៅថ្ងៃព្រហស្បតិ៍បានបង្ហាញពីភស្តុតាងដែលខ្លួនបានទទួលទាក់ទងនឹងអ្វីដែលខ្លួនហៅថា ផែនការដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២២។

លោកស្រី Collins លោក Manchin និងសមាជិកព្រឹទ្ធសភាផ្សេងទៀតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា តាមរយៈកិច្ចប្រជុំ និងការជជែកដេញដោលជាច្រើនក្នុងចំណោមសហការីរបស់យើង ក៏ដូចជាការសន្ទនាជាមួយអ្នកជំនាញការបោះឆ្នោត និងអ្នកប្រាជ្ញច្បាប់ជាច្រើន យើងបានបង្កើតច្បាប់ដែលបង្កើតគោលការណ៍ណែនាំច្បាស់លាស់សម្រាប់ប្រព័ន្ធនៃការបញ្ជាក់ និងរាប់សន្លឹកឆ្នោតរបស់យើងសម្រាប់ប្រធានាធិបតី និងអនុប្រធានាធិបតី។ យើងជំរុញឱ្យសហសេវិករបស់យើងនៅក្នុងគណបក្សទាំងពីរគាំទ្រកំណែទម្រង់សាមញ្ញ និងសមហេតុសមផលទាំងនេះ៕ ប្រភព៖ NBCNEWS ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner