រថយន្តហាយលេនឌ័របុកហ្វ័តពេញទំហឹងបណ្ដាលឲ្យខ្ទៀតទៅប៉ះរថយន្តមួយគ្រឿងទៀតរងការខូចខាត រួចសងថ្លៃខូចខាត ៤២០០$បញ្ចប់រឿង

ភ្នំពេញ ៖ រថយន្តហាយលេនឌ័រមួយគ្រឿងបានបើកបុកជាមួយរថយន្តហ្វ័ត រួចខ្ទៀតទៅប៉ះនឹងរថយន្តហាយលេនឌ័រមួយគ្រឿងទៀតដែលចតស្ងៀមរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ១០និង ១៥នាទីយប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ នៅវំណុចមុខមន្ទីពេទ្យសែនសុខ តាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AC-5749បើកបរទិសដៅ ពីកើតទៅលិច លុះមកដល់កើតហេតុ ខាងលើ បានជ្រុលបុកជាមួយរថយន្តហ្វ័តមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ2AP-0850បើកបរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត បញ្ឆិតផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡែនឌ័រខ្ទៀតទៅប៉ះនឹងរថយន្តហាយលេនឌ័រមួយគ្រឿងទៀតពណ៌ ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AB-1963 ចតស្ងៀមតាមចិញ្ចើមផ្លូវបណ្ដាលឲ្យរថយន្តទាំងបីគ្រឿងរងការខូចខាត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ដោយខាងភាគីរថយន្តហាយលេនឌ័រដែលចតស្ងៀមតាមចិញ្ចើមផ្លូវរងការខូចខាតបន្តិចបន្តួចមិនបានទារសំណងនោះទេ គឺនៅតែរថយន្តពីរគ្រឿងសមត្ថកិច្ចឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ។ បន្ទាប់មកខាងរថយន្តហាយលេនឌ័រ បានចេញសំណងចំនួន ៤២០០ដុល្លារទៅឲ្យខាងរថយន្តហ្វ័តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner