ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខណ្ឌជ្រោយចង្វារ បើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិ និងឆ្លងពង្រាងសមាសភាពក្រុមការងារចុះតាមសង្កាត់ទាំង៥
ភ្នំពេញ៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិ និងឆ្លងពង្រាងសមាសភាពក្រុមការងារចុះតាមសង្កាត់ទាំង៥ ដើម្បីទទួលផែនការសម្រាប់អនុវត្ត បន្ត ក្រោមអធិបតីភាព ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានសមាជិក-សមាជិកាចូលរួមចំនួន ៧៨នាក់ ដោយផ្តោតលើរបៀបវារៈចំនួន ០៤ដូចខាងក្រោមៈ
១. អានសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទាំង ១៤
២.អានពង្រាងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៥
៣.កិច្ចពិភាក្សាពេញអង្គ
៤.មតិដឹកនាំរបស់ ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ។
ពិធីនេះបានធ្វើឡើង នាថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទីព្រឹក៕









ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។