រថយន្តកាមរីបាឡែន បើកបុករថយន្តដឹកសំរាមពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ និងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ ២នាក់ទៀត បានជ្រុលទៅបុករថយន្តដឹកសំរាមពីក្រោយពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាលទាំង ៣នាក់ និងធ្វើឲ្យរថយន្តខ្ទេចមួយកំណាត់មុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវហាណូ ខាងត្បូងស្តុប៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AC-9324 បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរសពីរនាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករថយន្តដឹកសំរាមខណៈកំពុងឈប់ប្រមូលសំរាមពីក្រោយខាងឆ្វេង ពេញទំហឹង បណ្ដាល្យអ្នករួមដំណើរម្នាក់អង្គុយជាប់និងអ្នកបើកបររគៀបជាប់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយគាស់ចេញមកក្រៅ រួចទំនាក់ទំនងទៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner