លោក ចូ បៃដិន និយាយថា គាត់កំពុងធ្វើរឿងដ៏អស្ចារ្យ បើទោះបីជាធ្វើតេស្តវិជ្ជមានកូវីដ-១៩ក៏ដោយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហោះសារនៅលើ Twitter នៅរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកកំពុងធ្វើរឿងដ៏អស្ចារ្យ បើទោះបីជាឆ្លងជំងឺកូវីដ១៩ក៏ដោយ ។

លោក បៃដិន បានបង្ហោះសារអមជាមួយនឹងរូបភាពគាត់កំពុងធ្វើការនៅលើតុក្នុងពេលធ្វើចត្តាឡីស័កថា អរគុណចំពោះការព្រួយបារម្ភរបស់អ្នក។ ជាមួយគ្នានេះ ភរិយារបស់គាត់ គឺលោកស្រី ជៀល បៃដិន បានបង្ហោះសារនៅលើ Twitter ដែរថា លោក បៃដិន បានប្រាប់លោកស្រីថា “គាត់មានអារម្មណ៍ល្អ” ជាមួយនឹង “រោគសញ្ញាស្រាល”។

ជំទាវទី១របស់អាមេរិករូបនេះបន្ថែមថា លោកស្រីបានធ្វើតេស្តអវិជ្ជមានកូវីដ១៩នៅពេលព្រឹក ហើយនឹងបន្តអនុវត្តតាមការណែនាំផ្នែកសុខភាពសាធារណៈ និងពាក់ម៉ាស់។ ដោយឡែកអនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស ដែលបានជួបជាមួយលោក បៃដិន កាលពីថ្ងៃអង្គារ ក៏បានធ្វើតេស្តអវិជ្ជមានផងដែរ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ការិយាល័យរបស់លោកស្រីបានបញ្ជាក់ថា លោកស្រី ហារីស នឹងនៅតែពាក់ម៉ាស់ ហើយបន្តធ្វើការតាមកាលវិភាគរបស់លោកស្រីតាមការគ្រោងទុក។

លេខាធិការសារព័ត៌មានសេតវិមាន លោក Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ចូ បៃដិន ដែលបានធ្វើតេស្តវិជ្ជមានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ គឺមានរោគសញ្ញាស្រាលណាស់ ហើយបានចាប់ផ្តើមប្រើថ្នាំ Paxlovid៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner