ជម្រើសជាតិប្រដាល់សកលកម្ពុជា៣ អះអាងថា រយៈពេល១ខែ ហ្វឹកហាត់ នៅជប៉ុន កើនឡើងទាំងបច្ចេកទេស និងកម្លាំង
កីឡាករការិនីប្រដាល់សកលកម្ពុជា៣រូប ដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជូនទៅហ្វឹកហាត់ នៅប្រទេសជប៉ុន ត្រៀមស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីពីន នាចុងឆ្នាំ២០១៩ខាងមុខនេះ អះអាងថា រយៈពេល១ខែ ដែលហ្វឹកហាត់នៅជប៉ុន ពួកគេមានការរីកចំរើនច្រើន ទាំងកម្លាំង និងបច្ចេកទេស ។
កីឡាករ ណាត សៀកនិត អះអាងថា ការហ្វឹកហាត់នៅក្លិបប្រដាល់ប្រទេសជប៉ុននេះ ពួកគេបានខិតខំសម្រួចទាំងបច្ចេកទេស និងសិទ្ធផល ជាពិសេសទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរពីប្រធានក្លិប ទាំងការហូបចុក និងស្នាក់នៅ ពិសេសបានដឹកនាំពួកគេហ្វឹកហាត់ផ្លាស់ប្តូរជាមួយបណ្តាក្លិបផ្សេងៗទៀត នៅប្រទេសជប៉ុន ធ្វើអោយសមត្ថភាពពួកគេទាំង៣រូប រីកចំរើនច្រើន។
សូមបញ្ជាក់ថា កីឡាករ កីឡាការិនីប្រដាល់សកលជម្រើសជាតិកម្ពុជា ៣រូប ដែលសហព័ន្ធបញ្ជូនទៅហ្វឹកហាត់ នៅប្រទេសជប៉ុន រយៈ២ខែ ដើម្បីតៀមស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ មានកីឡាការិនី វី ស្រីខួច នៅ ស្រីពៅ និងកីឡាករ ណាត សៀកនិត ហៅពេជ្រ ម្ចេសខ្មាំងម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ៕



